ភ្នំពេញៈ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦ នាវេលាម៉ោង ០៩,០០ព្រឹក លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ស្រ្តីមេមាយឈ្មោះ វ៉ន ដាន អាយុ៣២ឆ្នាំ រស់នៅជាមួយកូនប្រុសម្នាក់ អាយុ៧ឆ្នាំ រៀននៅសាលាបឋមសិក្សាភូមិឬស្សី ដែលបានស្នាក់នៅបន្ទប់ផ្ទះជួលលេខ៦F ក្រុមទី៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានជីវភាពទីទ័លក្រ ។ អំណោយរួមមាន អង្ករ២៥គីឡូក្រាម មី០១កេស ទឹកសុទ្ធ០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ឃីតមួយកញ្ចប់រួមមាន សារុង០១ ក្រមា០១ ភួយ០១ និងមុង០១ និងថវិកា ១៥០,០០០រៀល (ថវិការបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ៥០,០០០រៀល និងថវិការបស់លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ១០០,០០០រៀល) ៕
ដោយ សុខ ខេមរា