លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​៖​ ដំណេីរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៅប្រទេសឡាវ បញ្ចប់ដោយជោគជ័យ​ និងទទួលបានលទ្ធផលល្អប្រសេីរ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ដំណេីរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ កងទ័ព​ជេីងគោក នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៩​ ដល់ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២២​ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសេីរ។

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ឱ្យ​ដឹង​ទៀត​ថា៖​ ដំណេីរទស្សនកិច្ចនោះ​ គឺការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ដែលចូលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរឱ្យបានរឹងមាំ និងយូរអង្វែងតទៅអនាគត។

សូមជម្រាបថា​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី​៣១​ ខែសីហាថ្មីៗនេះ​ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

...

ក្នុងជំនួបនេះ ភាគីទាំងពីរបានសំណេះសំណាលសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលបង្ហាញអំពីភាពស្និទ្ធស្នាលជិតដិតរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានពិភាក្សាផងដែរអំពីកិច្ចសហការរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែន ព្រមជាមួយនឹងផ្លាស់ប្តូរមតិយោបល់លើការងារសន្តិសុខមួយចំនួន ផងដែរ៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print