គ្រួសារអតីត យុទ្ធជនពលីនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី២០៨ អំណោយដ៏ ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

 

    (កំពង់ធំ)÷នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីបានទៅ ប្រគល់ខ្នងផ្ទះទី២០៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជន នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ។

    លោកឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ថា៖ លោកពលបាលឯក ប៉ុញ យ៉ុង អាយុ៦៤ឆ្នាំ បានចូលបម្រើ កងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពកងពលលេខ១២ចាស់ ហើយបានពលីជីវិតនៅឆ្នាំ១៩៩១ ពេលប្រយុទ្ធនិងខ្មាំង នៅសមរភូមិតំទន្លេម្រេច ក្នុងខេត្តព្រះវិហារ បានបន្សល់ទុកភរិយាជាស្រីមេម៉ាយឈ្មោះ ត្រេន គង់  អាយុ៦២ឆ្នាំ មាន កូនក្នុងបន្ទុកចំនួន៥នាក់ បច្ចុប្បន្នរស់នៅជាមួយកូនដែលមានជីវភាពលំបាកខ្វះខាតជួយមើលថែរក្សាចៅៗ  ហេីយពុំ មានជម្រកស្នាក់នៅសមរម្យនៅលើដីដែលគាត់មាន។ ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកនាយឧត្ដម សេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូល ប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់  ។ 

     នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ ទាំងអស់ សូមរួមគ្នាចូលរួមអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ដើម្បីភាពសុខដុម រមនា របស់យើងទាំងអស់គ្នា និងត្រូវខិតខំប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់  ជាមួយនេះដែរត្រូវខិត ខំថែរក្សាសុខភាពនិងបន្តអនុវត្តវិធានការការ ពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩  និងអញ្ជើញទៅចាក់វ៉ាក់សាំងសទី៤ និងដូសទី៥ឲ្យបានគ្រប់ៗគ្នា ។ 

     ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាមួយចំនួនផងដែរ ។

     អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  បាន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រីរួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេច តេជោហ៊ុន សែន លុះអវសាន្តជីវិត  ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print