ប្រជាពលរដ្ឋ១​២៣១នាក់បន្ថែមទៀត បានចាកចេញពីចម្ការលោក ខឹម វាសនា​ គិតត្រឹមម៉ោង១២ថ្ងៃទី០៣​ ខែកញ្ញានេះ!

ចែករំលែក៖

ខេត្តសៀមរាប៖ បើ​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ខេត្តសៀមរាប​ បានឱ្យដឹងថា​ ប្រជាពលរដ្ឋជាង១​ម៉ឺន២ពាន់នាក់បន្ថែមទៀត​ បានចាកចេញពីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)​ គិតត្រឹមម៉ោង១២៖០០ថ្ងៃត្រង់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា៖ “ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ (គិតតែថ្ងៃនេះ) ចំនួនចេញសរុប១២៣១នាក់។ ក្នុងនោះស្រី៥៦៤នាក់ ក្មេង ១០៣នាក់ រថយន្ត ៧១គ្រឿង ទោចក្រយាន្តយន្ត ៨៨គ្រឿង រ៉ឺម៉ក ៤០គ្រឿង គោយន្ត ១៦គ្រឿង ខណៈសភាពការណ៍មានភាពស្ងប់ស្ងាត់”។

គួរបញ្ជាក់ថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)​ នាពេលថ្មីៗនេះ បានប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួន ក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់ផងដែរ។

សូមជម្រាបដែរថា​ ក្នុងការប្រម្ដុំនេះដែរស្រ្តី​ចំនួន​ ៦នាក់​ដែល​ជាសកម្មជនរបស់គណបក្ស LDP ត្រូវ​បា​សមត្ថកិច្ចជំនាញ​ឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ​ ហេីយចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពី បទ «ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស» តាមមាត្រា៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។​ បន្ទាប់​ពី​ក្រុម​គាត់​បាន​បំពាន​កិច្ចសន្យា និង​ធ្វើ​សកម្មភាព​ប្រឆាំង អ្នករាជការ​សាធារណៈ ដោយ​មិន​ស្ដាប់​តាម​ការ​ណែនាំ និង​មានការ​បង្ខាំង​មនុស្ស​មិន​ឱ្យ​ចាក​ចេញពី​ចំការ​លោក ខឹ​ម វាសនា ដែល​ស្ថិត​នៅ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ មិនតែប៉ុណ្ណោះ​បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ និងបុកបារ៉ាស់របស់សមត្ថកិច្ច​ ថែមទាំងប្រើហិង្សាមកលើសមត្ថកិច្ច ដោយការជេរប្រមាថផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print