ព្រលប់មុននេះបន្តិចនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ គេឃើញរថយន្តយីឌុបរបស់ក្រុមហ៊ុន ទ្រី ភាព ចំនួន៤គ្រេឿង បានដឹកឈើចេញពីខេត្តរតនគិរី។ គេពុំដឹងថាមានPCឬមួយយ៉ាងណានោះទេ។ ប៉ុន្តែកន្លងទៅថ្មីៗនេះ ឧកញ៉ា ទ្រី ភាព ដែលប្រជាពលរដ្ឋកម្ពុជាទទួលស្គាល់ថា ជាមេជំនួញឈើដ៏ធំក្នុងការកាប់បំផ្លាញព្រៃឈើយ៉ាងវិនាស នឹងដឹកបំផ្លាញផ្លូវជាតិ មិនញញើតសមត្ថកិច្ច អាជ្ញាធរ ជំនាញ បានថ្លែងក្តែងៗថា ខ្លួនបញ្ឈប់ជំនួញឈើ ហើយងាកទៅវិនិយោគដាំដំណាឧស្សាហកម្មនោះ។ ឃ្លាំងឈើក្រញូង ធ្នង់របស់ដៃជើងទ្រី ភាព នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានបិទទ្វារកាលពីថ្ងៃទី១៥កក្កដា ប៉ុន្តែសកម្មភាពដឹកជញ្ជូនឈើហាក់ដូចជាសម្រុកប៉ុន្មានថ្ងៃជាប់ៗគ្នានេះ វាផ្ទុយពីអ្វីដែលឧកញ៉ាទ្រី ភាពអះអាងថាឈប់។

ចែករំលែក៖

20150725-191124.jpg

20150725-191119.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print