​កម្លាំង​នគរបាល​ក្រុង-​ស្រុក​ ចុះ​ត្រួតពិនិត្យ​អាវុធ​គ្រឿងផ្ទុះ​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ពេល​យប់​

ចែករំលែក៖

ខេត្ត​​កំពង់ឆ្នាំង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​នគរបាល​ក្រុង-​ស្រុក​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ បន្តចុះ​ត្រួតពិនិត្យ​អាវុធ​គ្រឿងផ្ទុះ​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ពេល​យប់​ ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ នឹង​ការពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជា​ពលរ​ដ្ន​អោយ​បាន​ល្អ​ប្រសើរ​។

ជាក់ស្ដែង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ ខូ​វ​ លី​ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ នៅ​យប់​ថ្ងៃ​ទី​០៣​ ខែកញ្ញា​​ កម្លាំង​ការិយាល័យ​ជំនាញ​ គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​ជាតិពុល​ និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ សហការ​ជាមួយ​អធិការ​ដ្នា​ន​នគរបាល​តាម​បណ្តា​ក្រុង​ស្រុក​ និង​ ក្រុមចម្រុះ​ខេត្ត​ កម្លាំង​ប្រជា​ការពារ​ បាន​ចេញ​ល្បាត​ចុះ​ត្រួតពិនិត្យ​អាវុធ​គ្រឿងផ្ទុះ​ និង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ ពេល​យប់​ តាម​គោលដៅ​សំខាន់ៗ​ក្នុងភូមិ​សាស្ត្រ​ ខេត្តកំពង់ឆ្នាំង​។​

​ក្នុងប្រតិបត្តិការនោះ​​ កម្លាំងជំនាញ​ ​ក៏​បាន​អប់រំ​អ្នក​ធ្វើ​ដំណើរ​កុំ​ឲ្យ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​(​មាន​ជាតិ​អាល់កុល​)​ ត្រូវ​ពាក់មួក​សុវត្ថិភាព​ មាន​កញ្ចក់​មើល​ក្រោយ​ ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ ត្រូវ​មាន​ផ្លា​ក​លេខ​ កុំ​ឲ្យ​ប្រើប្រាស់​ស៊ី​ម៉ាំង​កែ​ច្នៃ​ ផ្ទុក​លើស​ទម្ងន់​ ប្រើប្រាស់​រថយន្ត​ បំពាក់​ភ្លើង​ ខុស​លក្ខណៈ​បច្ចេកទេស​(​ត​ទ្រុង​)​ អប់រំ​ក្មេងៗ​ដើរ​លេង​ពេល​យប់​ មួយ​ចំនួន​ទៀត​ ៕

...

ដោយ​៖​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print