ខ្យល់កន្ដ្រាក់ធ្វើឲ្យពលរដ្ឋ៤នាក់របួស និងផ្ទះ ២៩ខ្នងរងការខូចខាតនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្ដសៀមរាប ​៖ ​​ខ្យល់​កន្ត្រាក់លាយឡំនិងភ្លៀងផង ​បណ្ដាល​ឲ្យ​ផ្ទះ ​និង​ស្តង់​លក់ដូរ​របស់​ប្រ​ជា​​ពល​រដ្ឋ​ចំនួន​២៩​ខ្នង​ ត្រូវ​រង​ការខូចខាត​និង​មនុស្ស​៤​នាក់រងរបួសក្នុងនោះមានស្រី​ម្នាក់ផងដែរ។

ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​ក្នុង​ភូមិ​ចំនួន​៦ ​នៃ​ក្រុង​សៀមរាប។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​២និង​៣០​នាទី​រសៀល​ នៅ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប​ មាន​ហេតុការណ៍​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ផ្ទះ​ និង​ស្តង់​លក់ដូរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២៩​ខ្នង​ត្រូវ​រង​ការខូចខាត ​ក្នុង​នោះ​​​រលំ​ចំនួន​៧​ខ្នង ​របើក​ដំបូល​ចំនួន​២២​ខ្នង មនុស្ស​រង​របួស​ស្រាល​៤​នាក់​ ស្រី​១​នាក់ ​ក្នុង​ភូមិ​ចំនួន​៦ ​នៃ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ​នៅ​ខេត្ត​សៀមរាប​មាន​ករណី​គ្រោះធម្មជាតិ​បាន​កើតឡើង​នៅ​តាម​បណ្ដាល​ស្រុក​ និង​ក្រុង​សៀមរាប ​បណ្ដាល​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ រង​ការ​បំផ្លិចបំផ្លាញ​អស់​ជាច្រើន​ខ្នង។ ករណី​គ្រោះធម្មជាតិ​នេះ​ ពលរដ្ឋ​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជាពិសេស​សប្បុរសជន​មេត្តា​ជួយ​ដល់​គ្រួសារ​របស់​ពួកគាត់​ផង៕

13087928_10206951359091463_2286716052429316968_n

13233105_10206951358931459_7904371595705588036_n

13239886_10206951359451472_1126973196546752943_n

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print