ប្រធានាធិបតីចិន ស៊ី ជីនពីង នឹង បំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក

ចែករំលែក៖

ប្រទេសចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថាន ជាប្រទេសដំបូង ដែលលោកប្រធានាធិបតីចិនបំពេញទស្សនកិច្ចក្រៅប្រទេសចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក។

រដ្ឋមន្ត្រីក្រសួងការបរទេសកាហ្សាក់ស្ថាន នៅថ្ងៃទី៥ ខែកញ្ញាបានប្រកាសថា ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសតំបន់អាស៊ីភាគកណ្តាលមួយនេះនៅថ្ងៃទី ១៤ខែកញ្ញា ដែលជាដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីផ្ទុះកូវីដ-១៩មក។
តាមការបញ្ជាក់របស់ក្រសួងការបរទេសកាហ្សាក់ស្ថានលោក Aibek Smadiyarov បានឱ្យដឹងថា តាមគម្រោងប្រធានាធិបតីចិននឹងជួបពិភាក្សាជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀត ដល់ទំនាក់ទំនងប្រទេសទាំងពីរ ទាំងវិស័យសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និង មនុស្សធម៌…។
ប្រទេសកាហ្សាក់ស្ថានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន ដែលបានផ្គត់ផ្គង់ធនធានធម្មជាតិ ថាមពលដល់ប្រទេសជិតខាងនេះ។ ជាមួយគ្នានេះដែរ កាហ្សាក់ស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញរបស់ចិនទៅកាន់តំបន់អឺរ៉ុប ។
តាមសារព័ត៌មាន South China Morning Post បានផ្សាយថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថានរបស់ប្រធានាធិបតី ស៊ី ជីនពីង គឺដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រតិបត្តិការក្រុងសៀងហៃ(SCO)។
នៅក្នុងអត្ថបទដែលបានបង្ហោះលើបណ្តាញសង្គម Telegram អង្គការ SCO «មេដឹកនាំប្រទេសជាសមាជិកនឹងចូលរួមនៅក្នុងកិច្ចប្រជុំនៅក្នុងទីក្រុង Samarkand ប្រទេសអ៊ុយបេគីស្ថាន នៅថ្ងៃទី១៥-១៦ខែកញ្ញា។ សមាជិក SCO រួមមាន រុស្ស៊ី ចិន ឥណ្ឌា,កាហ្សាក់ស្ថាន, កៀរហ្សុីស្ថាន, ប៉ាគីស្ថាន, តាជីគីស្ថាន, អ៊ុយបេគីស្ថាន, អាហ្វហ្គានីស្ថាន, បេឡារុស, អុីរ៉ង់ និងម៉ុងហ្គោលី ជាអ្នកអង្កេតការណ៍ ។ ចំណែកប្រទេសអាហ្សែបៃហ្សង់, កម្ពុជា, ណេប៉ាល់, ស្រីលង្កា និងតួកគី គឺជាប្រទេសដៃគូពិភាក្សា ។
នៅក្នុងប្រទេសអ៊ុយបេគីស្ថាន ប្រធានាធិបតីចិននឹងជួបពិភាក្សាជាមួយប្រធានាធិបតីពូទីន ជាលើកដំបូង ចាប់តាំងពីមេដឹកនាំប្រទេសទាំងពីរប្រកាសពីទំនាក់ទំនងគ្មានព្រំដែននៅមុនពេលបើកសម្ពោធការប្រកួតកីឡាអូឡាំពិករដូវរងានៅខែកុម្ភៈឆ្នាំ២០២២៕ ដោយធីរីណា

...

រូប​ថត​ :​ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print