ខ្សែបម្រើ ប្រយុទ្ធ Roberto Firmino ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យានៅក្លិប Liverpool របស់គាត់ ហើយត្រូវបានគេរាយការណ៍ថា ជាប្រធានបទនៃការចាប់អារម្មណ៍ពីក្លិបយក្សអ៊ីតាលី Juventus ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ។
ការផ្ទេររបស់ Liverpool នៅចុងរដូវក្តៅនេះអាចនឹងធ្វើឱ្យអនាគតរបស់ Roberto Firmino ឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Anfield ។
Firmino ត្រូវ បាន គេ រាយការណ៍ ថា ជា កម្មវត្ថុ នៃ ការ ចាប់ អារម្មណ៍ យ៉ាង ច្រើន ពី ក្លិបធំៗ ក្នុង អំឡុង ពេល ទីផ្សារ ដោះដូរកីឡាករ ជាពិសេស ពី Juventus ប៉ុន្តែ Liverpool បាន បដិសេធ ចំពោះ អ្នក ដេញ តាម ទាំង អស់ ខណៈ ដែល ពួក គេ រក្សាកីឡាករដែលលេខ៩យ៉ាង ហោច ណាស់ មួយ រដូវ កាល ទៀត។
ទោះបីជាស្ថិតក្នុងទម្រង់លេងស្វែងរកគ្រាប់បាល់ដ៏ល្អនៅពេលនេះក៏ដោយ ប៉ុន្តែអនាគតរបស់ Firmino នៅ Liverpool នៅតែមិនច្បាស់លាស់ជាមួយនឹងការពិភាក្សាអំពីកិច្ចសន្យាថ្មីដែលត្រូវបានផ្តល់ជូនដែលអាចនឹងផ្ទេរក្នុងទីផ្សារដោះដូរនៅឆ្នាំក្រោយក៏ថាបាន។
ខណៈដែលគាត់ស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យា Firmino អាចយល់ព្រមលើកិច្ចសន្យាមុនជាមួយក្លិបផ្សេងនៅពេលដែលខែមករាមកដល់ ដែលជាអ្វីដែល Juventus មានប្រវត្តិជាមួយខ្លួន។ ក្លិបយក្សអ៊ីតាលីមួយនេះត្រូវបានគេរាយការណ៍ថា បានផ្តល់ឲ្យក្នុងតម្លៃ១៩លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅ។
Firmino បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់គាត់ក្នុងការបន្តនៅ Liverpool បន្ទាប់ពីក្លិបហង្សក្រហមបានយកឈ្នះManchester City ៣–១ ក្នុងពានរង្វាន់ Community Shield ខណៈដែលគាត់បាននិយាយថា “ខ្ញុំស្រឡាញ់ក្រុមនេះ ទីក្រុងនេះនិងអ្នកគាំទ្រ។ ខ្ញុំចង់នៅទីនេះ“។
Liverpool និង Juventus ឥឡូវនេះមានទំនាក់ទំនងបើកចំហរបន្ទាប់ពីហង្សក្រហមបានចុះហត្ថលេខាលើខ្សែបម្រើ Arthur Melo ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាលពីក្លិប Serie A កាលពីថ្ងៃ១ កញ្ញាកន្លងទៅ ៕ (រូបភាព ៖ liverpoolecho.com)