ក្លែងបន្លំឯកសាររបស់ក្រុមហ៊ុនភីអេចវីស៊ីធីអេ២៨៨៨ ឯ.ក ទីបំផុតបែកការណ៍ដឹងដល់ម្ចាស់ក្រុមហ៊ុនប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ថាននគរបាលក្រុងតាខ្មៅនិងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងករណីដែលជនសង្ស័យខាងលើនេះ ក្លែងបន្លំអត្តសញ្ញាណ ក្លែងគេហទំព័ររបស់ក្រុមហ៊ុន(វេបសាយក្រុមហ៊ុន)និងប្រើប្រាស់ពាណិជ្ជនាមនិងស្លាកសញ្ញាអាជីវកម្មដោយគ្មានការអនុញ្ញាតពីម្ចាស់ក្រុមហ៊ុនយីហោ ភីអេចវីស៊ីធី អេ២៨៨៨ ឯ.ក (PHVCT A2888 co.,LTD)។ ករណីឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង២៦នាទី នៅចំណុចហាងកាហ្វេក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្កកណ្ដាល។

មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លាង យូសុផាណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិ១៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក  រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន)។ ចំណែកជនសង្ស័យ០២នាក់ ទី១-ឈ្មោះឌុច សុភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានមុខរបរជានគរបាល(ឃាត់ខ្លួន), ទី២-ឈ្មោះ រិទ្ធ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ(គេចខ្លួន)។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះដែលជាតំណាងឱ្យក្រុមហ៊ុន ភីអេចវីស៊ីធី អេ២៨៨៨ ឯ.ក (PHVCT A2888 co.,LTD)បានមកដាក់ពាក្យនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលថា មានក្រុមជនសង្ស័យបានធ្វើសកម្មភាពក្លែងបន្លំអត្តសញ្ញាណ(ស្លាកសញ្ញា)ម៉ាកក្រុមហ៊ុន ភីអេចវីស៊ីធី អេ2888 ឯ.ក(PHVCT A2888 CO.,LTD) ស្របច្បាប់ ក្លែងគេហទំព័ររបស់ក្រុមហ៊ុន(វេបសាយក្រុមហ៊ុន) និងបានប្រើប្រាស់ពាណិជ្ជនាម និងស្លាកសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុន ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនដែលជាម្ចាស់។
ក្រោយពីបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុនខាងលើនេះហើយ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានសហការជាមួយកម្លាំងប៉ុស្តិ៍កំពង់សំណាញ់និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃកេីតហេតុខាងលេីទេីបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះឌុច សុភ័ក្រ ព្រមទាំងបានចាប់យកវត្ថុតាងយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឌុច សុភ័ក្របានឆ្លេីយសារភាពថាខ្លួនពិតជាបានបេីកលេងឆ្នោតខាងលេីប្រាកដមែន តែមិនដឹងថាខុសច្បាប់ទេ ដោយម្នាក់ឈ្មោះរិទ្ធជាអ្នកណែនាំផ្តល់ឯកសារនិងធានាអះអាងថាស្គាល់អ្នកធ្វេីការនៅក្នុងក្រុមហ៊ុន ជាឆ្នោតស្របច្បាប់នោះទេីបហ៊ានបេីកអាជីវកម្មខាងលេី។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីបន្តនីតិវិធីនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print