ភ្នំពេញ : សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
សម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
ខ្ញុំម្ចាស់សូមលំឱនកាយថ្វាយនូវអំណរព្រះរាជគុណជាអតិបរមាចំពោះ សម្តេចព្រះវររាជមាតា ដែលបាន ប្រោសប្រទានផ្ញើព្រះរាជសារលិខិតចូលរួមរំលែកទុក្ខជូនដល់ក្រុមគ្រួសារខ្ញុំម្ចាស់ នាខណៈពេលដែលព្រឹទ្ធមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹម តេង ត្រូវជាម្តាយក្មេករបស់ខ្ញុំម្ចាស់ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលម៉ោង ១៣:៤៥នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឫទ័យប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះខ្ញុំម្ចាស់សូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរមហាប្រសើរ សូមសម្តេចព្រះវររាជមាតា ទ្រង់ ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចព្រះវររាជមាតាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់ ៕
ដោយ : សិលា