ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល២ថ្ងៃធ្វើឱ្យទឹកទន្លេសាបមានការហក់ឡើងខ្ពស់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ភ្លៀងបន្តធ្លាក់ជាប់ៗគ្នារយៈពេលពីថ្ងៃទី៥និងទី៦ ខែ កញ្ញា២០២២នេះធ្វើអោយទឹកទន្លេសាប នៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំងមានការហក់ឡើងហើយភូមិឋានរបស់អ្នកស្រុកនៅតំបន់ទំនាបនិងខ្នងកោះមួយចំនួនត្រូវបានរងការលិចកន្លែងខ្លះៗត្រូវធ្វើ ដំណើរដោយឆ្លងទូកហើយ ។

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅទី៦ខែកញ្ញា ឆ្នាំ២០២២នេះថា នៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកទន្លេសាបមានកម្ពស់៧,៨១ម៉ែត្រ,បើធៀបនិងឆ្នាំ ២០២១ទឹកទន្លេសាបមានកម្ពស់៥.៥០ម៉ែត្រ ។ ដោយ ឡែកស្ថានភាពទឹកភ្លៀងកំរិត៣៧មីលីម៉ែត្រភ្លៀងធ្លាក់បាន៧ស្រុកក្នុងខេត្តកំពង់ឆ្នាំង ។

ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះស្ថានភាពទឹកទន្លេសាបកំពុងមានការហក់ឡើងនេះមិនបណ្តាលអោយលំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាបមានគ្រោះមហន្តរាយណាមួយគួអោយព្រួយបារម្មណ៍នៅឡើយទេ ។ យ៉ាងណាក៏ដោយអាជ្ញាធរបានយក ចិត្តទុកដាក់ដើម្បីជម្លៀសប្រជាជនទៅរកទីទួលសុវត្ថិភាព។

អភិបាលខេត្តកំពង់ឆ្នាំងលោកស៊ុន សុវណ្ណារិទ្ធក៏ដូចជាប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោកដោក ប៊ុនថុនបានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋដែលរស់នៅតាមដងទន្លេក៏ដូចជាការធ្វើដំណើរតាមផ្លូវទឹកពីតំបន់មួយទៅតំបន់មួយសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យណាមួយកើតឡើងជាយថាហេតុដោយសារភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះក្នុងនោះកុមាតូចៗត្រូវមើលថែរការពារពួកគាត់ដោយប្រុង ប្រយ័ត្នខ្ពស់ហើយកុំទុកចោលអោយនៅតែម្នាក់ឯងដែលអាចធ្វើអោយពួកគាត់ង់ស្លាប់បានដោយសារទឹកទន្លេ ។

សូមបញ្ជាក់ផងដែរថានៅក្នុងខែសីហា ២០២២ កន្លង ទៅនេះកើតមានករណីលង់ទឹកស្លាប់ចំនួន ៣នាក់ក្នុងនោះក្មេងពីរនាក់និងមនុស្សចាស់ម្នាក់ផងដែរ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print