ខេត្តព្រះសីហនុ : នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ អ៉ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគមន៍ជាមួយតំណាងម្ចាស់ភោជនីយ៍ដ្ឋាន Da Sheng Shan Zhuang នៅខេត្តព្រះសីហនុ ដែលបាននាំយកអំណោយរួមមាន: ទឹកសុទ្ធ ចំនួន ២០០យួរ, នំសែនព្រះខែ ១២ប្រអប់ ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់ចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ។
ក្នុងឱកាសនេះ លោកវរសេនីយ៍ទោ ប្រធានមន្ទីរកសាងកម្លាំង ក៏បានថ្លែងនូវអំណរគុណចំពោះសមានចិត្តដ៏ល្អថ្លៃថ្លារបស់ម្ចាស់ភោជនីយ៍ដ្ឋាន Da Sheng Shan Zhuang និងក្រុមការងារ ដែលបានឆ្លៀតពេលដ៏មានតម្លៃ នាំយកអំណោយប្រគល់ជូននាពេលនេះ និងសូមជូនពរដល់ម្ចាស់ភោជនីយ៍ដ្ឋាន Da Sheng Shan Zhuang និងក្រុមការងារ ឱ្យមានសុខភាពល្អមាំមួន មានសុខសុមង្គលក្នុងក្រុមគ្រួសារ និងដំណើរការមុខរបរទទួលទាន មានអតិថិនជនចូលចិត្តគាំទ្រច្រើន មានភាពរីកចម្រើនទៅមុខជារៀងរហូត៕
ដោយ : សិលា