កិច្ចប្រជុំជំនួបរវាងតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយប្រធានស្ថានតំណាងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២០៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២​ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាង នៃក្រសួងនគរបាលអមស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិនិត្យពិភាក្សាអំពីខ្លឹមសាររបៀបវារៈ និងការរៀបចំការងាររដ្ឋបាលសំខាន់ៗមួយចំនួន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ រវាងក្រសួងនគរបាលសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែកញ្ញា ឬដើមខែតុលាឆ្នាំ២០២២ខាងមុខ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print