អង្គការ OPEC សម្រេចកាត់បន្ថយការផ្គត់ផ្គង់ថាមពលប្រេង

ចែករំលែក៖

អង្គការនាំប្រេងចេញនិងដៃគូហៅកាត់ថា (OPEC+) នឹងកាត់បន្ថយការនាំប្រេងចេញ ចំនួន១សែនបារ៉ែលក្នុងមួយថ្ងៃ ចាប់ផ្តើមនៅខែតុលាខាងមុខនេះ ក្នុងគោលដៅរក្សាតម្លៃថាមពល ១០០ដុល្លារក្នុងមួយបារ៉ែល។

តាមការប្រកាសរបស់OPEC+ បញ្ជាក់ថា នឹងកាត់បន្ថយការនាំចេញប្រេង១សែនដុល្លារក្នុងមួយថ្ងៃ នៅក្នុងខែតុលាខាងមុខ។ ក្រោយអង្គការនេះសម្រេចកាត់បន្ថយតម្លៃថាមពល Brent នៅលើទីផ្សារនាថ្ងៃទី៥ខែកញ្ញាបានកើនឡើង ៣,៥% គឺឡើងដល់ ៩៦,៥ដុល្លារក្នុងមួយបារ៉ែល។
ក្រុមប្រទេសផលិតប្រេង ពិសេសគឺប្រទេសអារ៉ាប៊ីសាអ៊ូឌីតមិនអាចធ្វើតាមការអំពាវនាវរបស់ប្រធានាធិបតីបៃឌិន ដែលបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់មជ្ឈិមបូព៌ានាពេលកន្លងមកនោះឡើយ ដោយលោកបៃឌិនបានស្នើឱ្យបង្កើនផលិតផលប្រេងដើម្បីទប់ស្កាត់តម្លៃថាមពលឡើងថ្លៃខ្ពស់។
OPECមានសមាជិក១៣ប្រទេស ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសដៃគូនាំប្រេងចេញក្នុងនោះមានប្រទេសរុស្ស៊ីជាដើម៕ ដោយធីរីណា

...

រូប​ថត​ :​AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print