ភ្នំពេញ ៖ លោក លីវ វុទ្ធី តំណាងឲ្យដើមបណ្តឹង ប្តឹងឧក ញ៉ា ជួប ច័ន្ទ ពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន បានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះថា ស្ថាប័នអយ្យការបានទុកពេល៤៨ ម៉ោងឲ្យឧកញ៉ា ជួប ច័ន្ទ រកប្រាក់មកដោះបំណុលចំនួន១ លានដុល្លារ និងជំងឺចិត្ត៥ ម៉ឺនដុល្លារអាមេរិកទៀត បើមិនបាន ឬមិនត្រូវគ្នានោះទេ ចុងក្រោយវាសនាលោកឧកញ៉ា ជួប ច័ន្ទ និងត្រូវទៅដេកពន្ធនាគារព្រៃស ។
លោក លីវ វុទ្ធី បន្តថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមព្រហ្មទណ្ឌលេខ២៥០”ង”ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជួប ច័ន្ទ ដាក់ពន្ធនាគារកំណត់២ ឆ្នាំ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។
សាលក្រមសាលាដំបូងរាជធានីភ្នំពេញនេះ ត្រូវបានជនជាប់ចោទឈ្មោះ ជួប ច័ន្ទ ប្តឹងឧទ្ធរណ៍ ។
ហើយក្រោយពីបានឆ្លងកាត់សវនាការដេញដោលរួចមក សាលាឧទ្ធរណ៍ភ្នំពេញក៏បានចេញសាលដីកាលេខ ៥៣ “ក្ររ.សវ”ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ដោយសម្រេចតម្កល់សា លក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល លើក លែងតែចំណុចទី១នៃការផ្តន្ទាទោសឈ្មោះ ជួប ច័ន្ទ ដាក់ពន្ធនា គារកំណត់២ ឆ្នាំ នៃសាលក្រមនេះ ត្រូវកែប្រែទៅជាទោសអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល៧ខែ វិញ ទោសនៅសល់ព្យួរការអនុវត្តធម្មតា តាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ ។
បន្ទាប់មកឈ្មោះ ជួប ច័ន្ទ ក៏បានប្តឹងសាទុក្ខនឹងសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ នោះទៀត ទើបនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ តុលាការកំពូលក៏បានចេញសាលដីកាលេខ ១២៧” ដោយបានសម្រេច បដិសេធបណ្តឹងសាទុក្ខរបស់ជនជាប់ចោទឈ្មោះ ជួប ច័ន្ទ និងតម្កល់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការ ។
ដោយសារសាលដីការបស់សភាព្រហ្មទណ្ឌ នៃតុលាការកំពូលបានចូលជាស្ថាពររួចហើយ កាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២២ លោក លីវ វុទ្ធី ជាម្ចាស់បំណុលក្នុងសំណុំរឿងនេះ បានដាក់ពាក្យស្នើសុំទៅអយ្យការអមសាលាដំបូ ងរាជធានីភ្នំពេញ ដើម្បីអនុវត្តសាលក្រម និងសាលដីកាខាងលើនេះតាមនីតិវិធីច្បាប់ ៕ ដោយ រ៉ារ៉ា