តុលាការលើកពេលសវនាការទៅថ្ងៃទី២៩ ខែកញ្ញា ដោយជនជាប់ចោទ ឌួង ងៀប មិនទទួលយកមេធាវីចាត់តាំង

ចែករំលែក៖

រាជធានីភ្នំពេញ ៖ តុលាការបានសម្រេចលើកពេលសវនាការ លើសំណុំរឿងផ្កាយ៣ ឌួង ងៀប ទៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខ មូលហេតុអវត្តមានមេធាវីការពារក្តីឲ្យជនជាប់ចោទ ។

សំណុំរឿងផ្កាយ៣ ឌួង ងៀប ត្រូវបានតុលាការលើកយកមកបើកសវនាការកាលពីព្រឹកថ្ងៃ៦ ខែកញ្ញា នេះ ដែលជាសវនាការលើកទី២ បន្ទាប់ពីលើកទី១ អវត្តមានជនជាប់ចោទ ។ 

លើកទី២នេះក៏ត្រូវបានលើកពេលទៀត ដោយមានវត្តមានជនជាប់ចោទ ឌួង ងៀប តែអត់អវត្តមានមេធាវីការពារក្តីវិញ ក្នុងនោះតុលាការក៏បានសម្រេចចាត់តាំងមេធាវីជំនួស ដើម្បីឲ្យបានដំណើរជំនុំជម្រះសួរដេញដោល មិនចង់អូសបន្លាយពេលទៅមុខទៀតទេ ។ 

ប៉ុន្តែជនជាប់ចោទ ឌួង ងៀប ទទួចមិនទទួលយកមេធាវីចាត់តាំងរបស់តុលាការទេ ហើយបានស្នើសុំឲ្យតុលាការលើកពេលទៅថ្ងៃទី២៩ ខែកញ្ញា ដល់ ពេលនោះបើអវត្តមានមេធាវីការពារដោយអណត្តិ ជនជាប់ចោទសម្រេចទទួលយកមេធាវីចាត់តាំង ដោយបញ្ឈប់ ការសុំ ពន្យារ​ពេល​ទៀត​ហើយ​​  ។ដោយ រ៉ារ៉ា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print