រថភ្លេីងមួយខ្សែពេលកំពុងរត់ពីបាត់ដំបងចូលមកដល់រាជធានីភ្នំពេញស្រាប់តែផ្លូវដែកស្រុតកំណល់ធ្វើឱ្យទូរថភ្លើងមួយខ្សែនេះក្រឡាប់ផ្ងារជេីងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថភ្លេីងមួយខ្សែដែលបេីកចេញពីខេត្តបាត់ដំបងចូលមករាជធានីភ្នំពេញបានក្រឡាប់ផ្ងារជេីងរងការខូចខាត តែសំណាងល្អដែរដែលមិនមានមនុស្សរងរបួស។

ហេតុការណ៍​ដ៏កម្រនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០២២​ នៅចំណុចភូមិចែងម៉ែង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ រថភ្លេីងខាងលេីរត់ពីខេត្តបាត់ដំបងចូលមករាជធានីភ្នំពេញ​ ហើយខណៈមកដល់ចំណុចកេីតហេតុដោយសារតែផ្លូវដែកស្រុតកំណល់ធ្វេីឱ្យទូរថភ្លើងផ្អៀងក្រឡាប់តែម្តងតែសំណាងល្អមិនមានប៉ះពាល់ដល់អ្នកដំណេីរនិងទ្រព្យសម្បត្តិរដ្ឋនោះទេ។
ក្រោយកេីតហេតុខាងក្រុមហ៊ុនក៏បានគាស់កល់កំណល់នឹងស្ទូចយកទៅជួសជុលឡើងវិញ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print