ចិននឹងទូទាត់តម្លៃឧស្ម័នហ្គាស ដោយប្រាក់រូប្លិ៍របស់រុស្ស៊ី និងប្រាក់យ៉ន់របស់ចិន

ចែករំលែក៖

ក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ី Gazprom នៅថ្ងៃទី៦ខែកញ្ញា បានប្រកាសថា ចិននឹងចាប់ផ្តើមទូទាត់តម្លៃថាមពលហ្គាសទិញពីរុស្ស៊ី ដោយប្រាក់រូប្លិ៍ និងប្រាក់យ៉ន់របស់ចិន ជំនួសប្រាក់ដុល្លារអាមេរិក។

ក្រុមហ៊ុន Gazpromបានបញ្ជាក់ថា «មានការផ្លាស់ប្តូរជាវិជ្ជមានត្រូវបានអនុវត្តរវាងចិននឹងរុស្ស៊ី ហើយប្រាក់របស់ប្រទេសទាំងពីរក៏ត្រូវបានដំណើរការដើម្បីទូទាត់វិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរ ។
អគ្គនាយកក្រុមហ៊ុន Gazprom លោក Alexei Miller បាននិយាយទៅកាន់អគ្គនាយកក្រុមហ៊ុនប្រេងជាតិចិន (CNPC) លោក Dai Houliang ថា «ការទូទាត់ប្រាក់ថ្មីស្ថិតនៅក្នុងគម្រោងភាគីទាំងសងខាងទទួលបានផលប្រយោជន៍ មានទំនុកចិត្ត ទាន់ពេលវេលា និងចាំបាច់បំផុត»។
លោក Alexei Miller បានប្រកាសទៅកាន់ភាគីចិនថា «ស្ថានភាពនៃគម្រោងផ្គត់ផ្គង់ហ្គាសតាមបំពង់បង្ហូរភាគខាងកើត បំពង់បង្ហូរឧស្ម័ន Power of Siberia តភ្ជាប់ពីរុស្ស៊ីទៅកាន់ប្រទេសចិន។ បំពង់បង្ហូរឧស្ម័ននេះនឹងបង្កើនការផ្គត់ផ្គង់ដល់ប្រទេសចិននៅក្នុងឆ្នាំ២០២៣ ។
រុស្ស៊ីបានកាត់បន្ថយនិងផ្អាកការ ផ្គត់ផ្គង់ថាមពលហ្គាស ដល់ប្រទេសតំបន់អឺរ៉ុប ក្រោយពេលប្រទេសទាំងនោះបានអនុម័តដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ។ ក្នុងពេលនេះដែរ រុស្ស៊ីក៏បានបង្កើនការផ្គត់ផ្គង់ ថាមពលដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីវិញ ពិសេសគឺប្រទេសចិន៕ ដោយធីរីណា

...

រូប​ថត​: petrotimes.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print