ភ្នំពេញ៖ សពបុរសម្នាក់ដែលចុះកៀរកំប្លោកហេីយលង់ទឹកស្លាប់កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងស្រះទឹកមួយកន្លែងក្នុងបរិវេណក្រសួងសាធារណការនិងដឹកជញ្ជូន(ធ្វេីឆៀក)សាខាអូដឹម តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ទេីបរកសពឃេីញ។
ជនរងគ្រោះឈ្មោះសន ថា ភេទប្រុសអាយុប្រហែល៣០ឆ្នាំ មានស្រុកកំណេីតនៅខេត្តកំពត។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានចុះកៀរកំប្លោកនិងសំរាមចេញពីក្នុងស្រះទឹក ហើយខណៈកំពុងកៀរកំប្លោកនោះមិនដឹងថាយ៉ាងម៉េចទេស្រាប់តែលិចមនុស្សបាត់ទៅ។ ភ្លាមៗនោះបងប្អូនជនរងគ្រោះនិងសាច់ញាតិបាននាំគ្នាចុះរាវរកដែរតែមិនឃេីញ រហូតដល់ព្រឹកថ្ងៃទី៨ ខែកញ្ញា ទេីបប្រទះឃេីញជនរងគ្រោះស្លាប់បាត់ទៅហេីយ។
ក្រោយមកទេីបគេរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកេីតហេតុពិនិត្យជាក់ស្តែង រួចប្រគល់សពឱ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕
ដោយ៖សុខាសែនជ័យ