ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃសុក្រទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៣៧នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៩ករណីទូទាំងប្រទេស នៅថ្ងៃទី០៩ ខែកញ្ញានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៧នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់មនុស្ស ១៣នាក់ ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់មនុស្ស ៨នាក់(ស្រី ២នាក់) ,ប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែកញ្ញា រួមមាន៖មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ១០,៤១ក្រាម និង៨កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនេះដែរជាលទ្ធផលមានចំនួន ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល៖ ៩អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់មនុស្ស ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យក(ម៉ាទឹកកក) ២,៣៥ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់មនុស្ស ៣នាក់ ស្រី ១នាក់ ចាប់យក(ម៉ាទឹកកក) ១,២៩ក្រាម និងWy ១៥,០៣ក្រាម។
៣ / កំពង់ចាម៖ ប្រើប្រាស់ ២ករណី ឃាត់មនុស្ស ៩នាក់។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាបយក(ម៉ាទឹកកក) ៥កញ្ចប់តូច។
៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់មនុស្ស ១នាក់ ចាប់យក(ម៉ាទឹកកក) ៣,៧១ក្រាម។
៦ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់មនុស្ស ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក) ២,៦១ក្រាម និង១កញ្ចប់តូច។
៧ / ក្រចេះ៖ ប្រើប្រាស់ ១ករណី មនុស្ស ១នាក់ ចាប់យក(ម៉ាទឹកកក) ២កញ្ចប់តូច។
៨ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ២,២២ក្រាម។
៩ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់មនុស្ស(ម៉ាទឹកកក) ១នាក់ ចាប់យក(ម៉ាទឹកកក)ស្មេីនិង ០,១៤ក្រាម។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១០ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យក(ម៉ាទឹកកក )ស្មេីនិង០,៣១ក្រាម៕ដោយ៖ស តារា