ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តកូរ៉េដែលចតស្ងៀមនៅចិញ្ចេីមផ្លូវកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ព្រៃព្រីងខាងត្បូង២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកេីតបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ ពណ៌ស បានចតស្ងៀមនៅចិញ្ចេីមផ្លូវក្នុងទិសដៅពីជេីងទៅត្បូងបន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូគប់ជ្រុង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 1S-0197 ធ្វេីដំណេីរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្តាលបោកខ្ទប់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ