ភ្នំពេញ : លទ្ធផលនៃជំនួបរវាងលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ខាន់នី វីកណារាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលលោកសី្រ ខាន់នី វីកណារាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជា នាយិកាកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រី ពីថ្ងៃទី០៨-១២ ខែកញ្ញា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី ខាន់នី វីកណារាចា និងបានអះអាងសារជាថ្មីពីការគាំទ្រទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការងារ របស់ អង្គការ UNDP នៅកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និង អង្គការ UNDP និងបានថ្លែងអំណរគុណចំពោះអង្គការនេះ ដែលបានជួយដល់កិច្ចខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូដ-១៩។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមចំណែករបស់ UNDP នៅក្នុងការបោស សម្អាតគ្រាប់មីន – ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៨ របស់កម្ពុជា ស្តីពីកម្ពុជា គ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥។ ក្នុងការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសដែលមានការអភិវឌ្ឍន៍ តិចតួច (LDC) លោកបានគូសបញ្ជាក់ថា កម្ពុជាបានបំពេញលក្ខខណ្ឌតម្រូវទាំងបី ហើយ UNDP នឹងជួយកម្ពុជាសម្រេចបានគោលដៅនេះ។
ចាំបាច់ត្រូវធ្វើកិច្ចការនេះដូចគ្នាជាលើកទីពីរក្នុងឆ្នាំ ២០២៤ ដើម្បីបញ្ចប់ទាំងស្រុងពីឋានៈLDCនេះ លោកសង្ឃឹមថា ឯកសារកម្មវិធីថ្មីប្រចាំប្រទេស ២០២៤។
លោកស្រី ខាន់ នីវិកណារាចា បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កម្ពុជាលើគ្រប់វិស័យ។ លោកស្រីមានសេចក្តីរីករាយជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP ។ លោកស្រីបានសង្កត់ធ្ងន់ថា ចំពោះឯកសារគម្រោងកម្មវិធី ថ្មីប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ លោកស្រីចង់ឲ្យមានការចូលរួមកាន់តែច្រើនពីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់។
លោក អ៊ុច បូររិទ្ធ និងលោកស្រី ខាន់នី វីកណារាចា បានសម្តែងការពេញចិត្តចំពោះកិច្ចសហ ប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង UNDP ហើយក៏បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការនេះបន្ថែមទៀត៕
ដោយ : សិលា