នគរបាលបញ្ជូនជនសង្ស័យកាប់ប្លន់យកម៉ូតូចំនួន១៣នាក់ទៅស្នងការខេត្តចាត់ការបន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្រុមជនសង្ស័យមុខសញ្ញាកាប់ប្លន់សកម្មនៅក្រុងប៉ោយប៉ែត១៣នាក់ត្រូវកម្លាំងនគបាលក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការដើម្បីចាត់ការបន្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោកអធិការក្រុងប៉ោយប៉ែត សៅ សារឿនមានប្រសាសន៍ថា កម្លាំងជំនាញបានទទួលបណ្តឹងពីឈ្មោះលឹម ម៉ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ថាកាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង២២និង០០នាទី ខ្លួននិងឈ្មោះលួយ សំបូភេទប្រុសជិះម៉ូតូពីទិសខាងកើតទៅទិសខាង
លិចក៏ឃើញមានម៉ូតូមួយក្រុមជាងដប់គ្រឿងបើកហ៊ោកញ្រ្ជៀវតាមផ្លូវ ខ្លួនឃើញបែបនេះក៏ជិះម៉ូតូគោលបំណងហួសទៅសំដៅទៅផ្កាយ៥ទឹកពុះ ពេលជិះដល់វត្តម៉ុងចិនស្រាប់តែឃើញក្រុមម៉ូតូនោះជិះមកតាមក្រោយ ខ្លះបិតភ្លើង ខ្លះបើកភ្លើងជិះដេញពីក្រោយយ៉ាងលឿន ខ្លួនឃើញបែបនេះក៏បើកម៉ូតូយ៉ាងលឿនដល់បុរីខេ អិន ផ្តួលម៉ូតូហើយរត់យករួចខ្លួន ខណៈនោះក្រុមនោះបានកាប់មិត្តភក្តិ ឈ្មោះ លួមសំបូរត្រូវខ្នងនិងក្បាលពីក្រោយរងរបួសធ្ងន់ ក្រោយមកបានរយៈពេលកន្លះម៉ោងពួកខ្លួនក៏បានហៅម៉ូតូឌុបជិះទៅផ្ទះនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូ1គ្រឿងត្រូវបានជនសង្ស័យយកទៅបាត់. ម៉ូតូម៉ាក C125ពណ៌ ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S -6129 ។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ជួយស្រាវជ្រាវរកម៉ូតូប្រគល់ជូនខ្លួនវិញ និងចាត់ការតាមផ្លូវច្បាប់។
ចំនែកជនរងគ្រោះឈ្មោះលួម សំបូ កំពង់សំរាកព្យាបាលរបួសពុំទាន់បានដាក់ពាក្យបណ្ដឹងឡើយ ដោយមានសភាពធ្ងន់ធ្ងរមិនទាន់ឆ្លើយបំភ្លឺបាន។
លោកបន្ថែមថាបន្ទាប់មកនៅវេលាម៉ោង១៧ និង០៣នាទីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដ លោកបញ្ជាក់ថាៈក្រោយមកទៀតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ចំណុចម្ដុំវត្តពុទ្ធភូមិសុមារ៉ាមជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជនសង្ស័យមាន៖ ទី១ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី២ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៣ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អុរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៤ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ទី៥ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៦ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ទី៧ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងបានដកហូតសម្ភារៈវត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ខាងលើ ជាមុខសញ្ញា កាប់គេ និង ប្លន់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
លុះនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៥នាក់ទៀត នៅស្រុកម៉ាឡៃ មានទី១ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ទី២ ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ទី៣ ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ទី៤ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ទី៥ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យទាំងប្រាំនាក់ខាងលើ ជាមុខសញ្ញាកាប់ និងឆក់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
ជនសង្ស័យខាងលើកម្លាំងជំនាញបានឃាត់ខ្លួនទាំង១៣នាក់ ព្រមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print