ចាប់ឃាត់ខ្លួន​បាន​ហើយ​! ជនដៃដល់​ម្នាក់​ ដែល​ប្រេី​កាំបិត​បុ័ង​តោកាប់ដាច់.កដៃបុរសម្នាក់​ នៅខេត្តព្រះសីហនុ​ រួចរត់គេចខ្លួនមកភ្នំពេញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនដៃដល់​ម្នាក់​ បានប្រេី​កាំបិត​បុ័ង​តោធ្វើ​សកម្មភាព​កាប់ទៅ​លេីបុរស​ម្នាក់ត្រូវចំ.ក​ដៃ​ បណ្ដាលឱ្យ​ដាច់​ រួមបានរត់គេចខ្លួនបាត់រយៈពេល៥ថ្ងៃ​ក្រោយ​ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែល​ទើប​ទទួល​បាន​នៅព្រឹកថ្ងសៅរទី១០​ ខែកញ្ញា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនដៃដល់​ខាងលេីនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោងប្រហែល១២និង៤០នាទីរសៀល​ ថ្ងៃទី០៩ ខែកញ្ញាម្សិលមិញនេះ​ នៅចំណុចក្រោយវត្តទ្រនំច្រឹង ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ វង្ស វាស្នា ហៅ ចូ ភេទ ប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ភូមិត្រាំពែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ និងស្នាក់នៅបណ្តោះអាសន្ន រោងកម្មករ ការដ្ឋានសំណង់ជិតវត្តលើ ក្រុម១៥ ភូមិ ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែក​ជនរងគ្រោះឈ្មោះ ជឿន ជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។

របាយការណ៍​ដដែល​ បានបន្ថែមទៀតថា​ មុនពេលកេីតហេតុ​កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីល្ងាច មានករណីអំពើហិង្សាមានស្ថានទម្ងន់ទោស (យកកាំបិតតាំងតោកាប់ជនរងគ្រោះបណ្តាលអោយដាច់កដៃឆ្វេង) រងរបួសធ្ងន់ ស្ថិតនៅចំណុចរោងកម្មករ ជិតវត្តលើ ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរួចរត់គេចខ្លួនបាត់ ។

ក្រោយពីកើតហេតុ ដោយមានដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ តាមជំនាញ ដោយសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល រហូតដល់វេលាម៉ោង​ ១២​ និង៤០នាទីរសៀល​ថ្ងៃទី០៩ ខែកញ្ញាម្សិលមិញនេះ​ សមត្ថកិច្ចជំនាញ​ បានធ្វើការឃាត់ខ្លួនបានជនដៃដល់ឈ្មោះ វង្ស វាស្នា ហៅ ចូ នៅចំណុចក្រោយវត្តទ្រនំច្រឹង ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ​តែម្តង។

បច្ចុប្បន្ន​ជនដៃដល់​ ត្រូវ​បាន​បញ្ជូន​មកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print