ភ្នំពេញ ៖ បើតាមអនុក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ចំនួន៤រូប ជាអភិបាលរងខេត្តឧត្ដរមានជ័យ។
មន្ដ្រីរាជការចំនួន៤រូប ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្ដឧត្តរមានជ័យ នោះរួមមាន៖
ទី១/៖ លោក អ៊ុត សុភ័ក្រ
ទី២/៖ លោក ហោ ជិនវរយុទ្ធ
ទី៣/៖ លោក ផៃ ប៊ុនវណ្ណៈ
ទី៤/៖ លោក គង់ កន្នារិទ្ធ។
រាជរដ្ឋាភិបាលចេញអនុក្រិត្យសម្រេច :
មាត្រា ១ តែងតាំងមន្ត្រីរាជការចំនួន ០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យដូចមានរាយនាមខាងលើ ។
មាត្រា ២ :បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៣ : : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ៕
ដោយ : សិលា