ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យប្រជាពលរដ្ឋថែរក្សា និងបន្តដាំដើមត្នោតដើម្បីរក្សាអត្តសញ្ញាណប្រទេសផង និងបន្តផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋផង ហើយក៏អាចទាក់ទាញទេសចរ ពីប្រទេសដទៃដែលគ្មានដើមត្នោតឲ្យមក ស្គាល់កម្ពុជា។
នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចតេជោបានសរសេរថា «ដើមត្នោតខ្មែរមានសារប្រយោជន៍ជាច្រើនគឺចាប់តាំងពីផ្លែ ស្លឹក និងដើម ។ ទន្ទឹមនឹងនេះត្នោតក៏ជាអត្ត សញ្ញាណនៃដើមឈើរបស់កម្ពុជាផងដែរ។ ប្រទេសមួយចំនួនគ្មានដើមត្នោតដូចកម្ពុជា ទេ តែគេបានយកកូនត្នោតពីប្រទេសយើង ទៅដាំលម្អលើកសោភណភាពនៅតាមដងផ្លូវនិងតាមទីរមណីយដ្ឋានផ្សេងៗ។ ច្បាស់ណាស់ដើមត្នោតគឺជាបេះដូង និង មោទនភាពរបស់កម្ពុជាគ្រប់ៗរូប។
ថែរក្សានិងបន្តដាំដើមត្នោតគឺថែរក្សាអត្តសញ្ញាណ ប្រទេសផងនិងបន្តផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងផង ព្រមទាំងទាក់ ទាញដល់ភ្ញៀវទេសចរពីប្រទេសដទៃដែលគ្មានដើមត្នោតឲ្យបានមកស្គាល់កម្ពុជាផងដែរ»។
ថ្មីៗនេះដែររដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិសំណង់លោកជា សុផារ៉ា អតីត រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក៏បានអំពាវនាវឲ្យប្រជាពលរដ្នដាំដើមត្នោតឡើងវិញដែរ ៕
ដោយ៖ សីលា