ទាំងចៅហ្វាយក្រុងចាស់-ថ្មី បញ្ហាសំរាមគរដដែលនៅមុខសាលក្រុងសួង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បើទោះជាមានការផ្លាស់ប្តូរអភិបាលក្រុងសួង យ៉ាងណាក៏ដោយបញ្ហាគំនរសំរាមនៅសាលក្រុងសួង មិនទាន់មានការកែលម្អ សំអាត ដើម្បីអនាម័យ បរិស្ថាន និងសោភ័ណភាពនៅឡើយទេ មានន័យថាអភិបាលក្រុងចាស់ក៏គំនរសំរាមសំបូរបែប អភិបាលទើបនិងប្តូរថ្មីកាន់តែមានសំរាមគរនិងជះក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីនោះកាន់តែធ្ងន់ធ្ងរជាងមុន។ ប្រជាពលរដ្ឋបាននិយាយបែបនេះកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ប្រាប់មកកាន់ នគរដ្រេហ្គន ដោយពួកគាត់សំណូមពរ ធ្វើយ៉ាងណាជួយជំរាបជូនឲ្យអភិបាលក្រុងជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិជើងឡង សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ និងប្រធានផ្សារផងដែរ បើកភ្នែកមើលសំរាមទាំងនេះផង។

លោក ជា ណារ៉ុន អភិបាលនៃគណៈអភិបាលក្រុងសួងបានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ថា បញ្ហារឿងសំរាមនេះខ្ញុំទទួលស្គាល់ គឺនៅប៉ែកខាងកើតផ្សារមានទីតាំងចំណុចច្រមុះជ្រូកមានការដាក់សំរាមគរជាបណ្ណោះអាសន្ន ដោយសារគ្មានទីតាំងដាក់សំរាម។ ដូច្នេះមានការប៉ះពាល់បន្ដិចបន្តួចរឿងជះក្លិន ប៉ុន្តែសំរាមនេះមិនគរដល់ជាន់ថ្ងៃទេ។ លោកអភិបាលបន្តថា មួយថ្ងៃខាងក្រុងហ៊ុន ស៊ិនទ្រី មកប្រមូល២ដង គឺមិនឲ្យសេះសល់។

លោក ជា ណារ៉ុន បានលោកឡើងថា ចំពោះសំរាមកន្លែងខ្លះ ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ចពាក់ព័ន្ធពិបាកក្នុងការឃ្លាំមើល ចំពោះប្រជាពលរដ្ឋខ្លះ គាត់ចេះតែយកសំរាមម្នាក់មួយថង់២ថង់មកបោះចោលនៅមុខផ្ទះរបស់គេ ហើយម្យ៉ាងទៀតម្ចាស់ផ្ទះខ្លះគាត់មិនបានបង់លុយដល់ក្រុងហ៊ុន ស៊ិនទ្រី ទើបសំរាមនៅគរទីនោះក្លាយទៅជាជះក្លិនប៉ះពាល់ដល់អ្នកផ្សេងទៀត។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរគួរចាត់វិធានការក្នុងរឿងនេះដោះស្រាយជាមួយក្រុងហ៊ុន ស៊ិនទ្រី ក៏ដូចជាប្រជាពលរដ្ឋមិនបានបង់ប្រាក់នេះ គួរធ្វើយ៉ាងណាចូលរួមសំអាតក្រុងមួយនេះទាំងអស់គ្នា ពីព្រោះពួកគាត់មើលឃើញថា វិធានការរបស់អភិបាលក្រុងថ្មីមានចំណាប់អារម្មណ៍ក្នុងរឿងនេះ ប៉ុន្តែបញ្ហាសំរាមនៅតែកើតមានដដែល៕

6b629193-6d95-4402-bb4e-63fa04f3c251

77e62b94-ed44-456d-b9a2-6e60f666379a

7c8c2cee-63f9-42e9-8c73-99e59c262a4d

114038fd-d44e-45d9-aa54-87aff953c56a

cf62a55d-79d8-4807-a2ae-dbcc6bf5da23

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print