ភ្នំពេញ៖ មុនចាកចេញពីកម្ពុជាទៅបំពេញបេសកកម្មនៅក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន បានគិតខ្ពស់បំផុតចំពោះបញ្ហាកង្វះទឹករបស់ប្រជាពលរដ្ឋនៅក្របខណ្ឌទូទាំងប្រទេស ក្នុងនោះសម្ដេចបានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ត្រីយ៉ាងដូច្នេះថា ៖ ខ្ញុំតែងគូសបញ្ជាក់ថាប្រទេសយើងមិនទាន់ឆ្លងផុតគ្រោះមហន្តរាយនូវរលកកំដៅនៃការរាំងស្ងួត និងការខ្វះទឹកសំរាប់ទទួលទាននិងសំរាប់បង្ក បង្កើនផលនៅឡើយ។
សម្ដេចបានមានប្រសាសន៍បន្តថា ៖ សូមបន្តរការខិតខំដូចដែលយើងបានធ្វើជាងមួយខែកន្លងមកក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការជួយដល់ប្រជាជនក្នុងការដោះស្រាយទឹក។
ខ្ញុំនឹងបន្តតាមដានការងារនេះជាប្រចាំដូចពេលខ្ញុំនៅក្នុងប្រទេសដូចគ្នាដែរ។ ទោះរូបកាយនៅឆ្ងាយតែទឹកចិត្តនៅតែនៅជិតបងប្អូនជនរួមជាតិជានិច្ច៕
ដោយ៖ សុខ ខេមរា
...