ខេត្តរតនគិរី៖ ក្រោយពីមានការជួយអន្តរាគមន៍ពីក្រុមអ្នកសារព័ត៌មានកម្លាំងសមត្តកិច្ចការិយាយប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះមកបង្ក្រាបបានរថយន្តម៉ាកកាមរីស្វិតពណ៌កណ្តុប្រមេះអត់ស្លាកលេខ១គ្រឿងមិនស្គាល់ឈ្មោះម្ចាស់ឈើនោះទេ។
បើតាមកម្លាំងសមត្តកិច្ចចុះបង្ក្រាបបានឲ្យដឹងថា នៅវេលាម៉ោង៨នឹង៥០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ រថយន្តម៉ាកកាមរីស្វិតខាងលើ ដឹកជញ្ជូនឈើប្រណិតប្រភេទធ្នុងពេញមួយរថយន្ត ឈ្មួញមិនស្គាល់ឈ្មោះនោះទេ មិនដឹងថាដឹកជញ្ជូនចេញមកពីប្រភពណានោះទេ ខណៈដែលកំពុងធ្វើចរាចរនៅក្នុងក្រុងបានលុងក្រុមអ្នកសារព័ត៌មានតាមផ្តិតយករូបភាព ឈ្មួញឈើមានការភ័យខ្លាច បើករថយន្តចូលទៅក្នុងដីឡូដ៍មួយកន្លែងស្តិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ក៍ផ្លុងឈើចោលនៅក្នុងដីឡូដ៍នោះតែម្តង ហើយក៍បើករថយន្តគេចខ្លួនបាត់ស្រមោល។
សមត្តកិច្ចដដែលបានបន្តទៀតថា ឈើប្រណិតដែលឈ្មួញផ្លុងចោលជាប្រភេទឈើធ្នុងមានមុខកាត់ចម្រុះកម្លាំងសមត្តកិច្ចបានប្រមូលនឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ព្រៃឈើ៕
ដោយ៖ វុទ្ធឦសាន្ត