អាណិត​ណាស់​លោកអេីយ! កុមារីឈ្មោះ សែ អារីណា ទេីប​តែមានអាយុ០៨ឆ្នាំសោះ មានជំងឺទឹកនោមផ្អែមកំពុងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ កុមារីឈ្មោះ សែ អារីណា អាយុ០៨ឆ្នាំ រស់នៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានជំងឺទឹកនោមផ្អែមទាំងវ័យក្មេង បច្ចុប្បន្ន​កំពុង​ព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ ខណៈ​ម្ដាយជាស្រ្ដីមេម៉ាយទីទ័លក្រ ទៅធ្វើការងាររកប្រាក់យកមកព្យាបាលកូន ទុកកូនស្រីនៅម្នាក់ឯង អត់មានអ្នកមើលថែ ពិបាកក្នុងការរស់នៅជាទីបំផុត។

ជាក់ស្ដែង​ដោយក្ដីអាណិតអាសូរជាពន់ពេក​ ភ្នាក់ងារ​សារព័ត៍មាន​មជ្ឈមណ្ឌល​កាសែត​នគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ​ បានចុះទៅជួបម្ដាយផ្ទាល់ និងកុមារីដោយផ្ទាល់ ឃើញស្ថានភាពកុមារីពិបាកពេកជាពិសេសកុមារីត្រូវការថវិកាព្យាបាលជំងឺដើម្បីកុំឱ្យជំងឺនេះវិវត្តន៍ទៅមុខបន្តទៀត​។

​ លោកស្រី គឹម សុញ្ញា ដែលជាម្ដាយក្មេងស្រី​ បានបន្តថា​ រាល់ថ្ងៃ​គាត់ទៅធ្វើការងាររកប្រាក់យកមកព្យាបាលកូន ទុកកូនស្រីនៅម្នាក់ឯង អត់មានអ្នកមើលថែ ពិបាកក្នុងការរស់នៅជាទីបំផុត។ ជាមួយគ្នានោះ​ លោកស្រី គឹម សុញ្ញា ក៏បានអំពាវនាវរកសប្បុរសជន និងអង្គការដៃគូនានា ក្នុងការជួយកុមារី ប្រសិនជាសប្បុរសជនចង់ចូលរួមឧបត្ថម្ភក្នុងការព្យាបាលគាត់ក៏ដូចជាឧបត្ថមនូវសម្ភារៈប្រើប្រាស់ ម្ហូបអាហារ នំចំណី ថវិកា ទោះតិចក្ដីច្រើនក្ដី ក៏ជាបុណ្យចេញពីចិត្តដល់ល្អប្រពៃណាសើ។

​ ដោយសង្កេតឃើញពីទុក្ខលំបាកវេទនារបស់កុមារីមួយនេះ អង្គភាព​យេីង​ក៏បានចុះផ្សព្វផ្សាយ និងរកសប្បុរសជនបន្ថែមទៀត ដើម្បីឧបត្ថម្ភឲ្យកុមារី យកថវិកាមកព្យាបាលឱ្យឆាប់ជាពីជំងឺទឹកនោមផ្អែម បានបន្តក្នុងការរៀនសូត្រដូចកុមារដទៃទៀតដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print