សមត្ថកិច្ចនគរបាលស្រុកបាកាន​ ឃាត់ខ្លួនលេងល្បែងស៊ីសងខុសច្បាប់ចំនួន ០៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីខុសច្បាប់ (បៀរ) ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៣នាក់ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥ និង១០នាទី នៅចំណុចព្រៃខាងក្រោយផ្ទះរបស់ម្ចាស់ឈ្មោះ ប៊ន បឿន ភេទស្រី៥៨ឆ្នាំ ស្ថិតក្នុងភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងនៅថ្ងៃនេះដែរថា៖ អ្នកប្រព្រឹត្តចំនួន ៣នាក់ ១-ឈ្មោះ ជ្រុន ហ៊ី ភេទស្រី អាយុ៥៥ឆ្នាំ ។ ២-ឈ្មោះ យ៉ន យ៉ុន ភេទប្រុស អាយុ៦៤ឆ្នាំ ។ ៣-ឈ្មោះ លីវ អ៊ីម ភេទស្រី អាយុ៦៥ឆ្នាំ អ្នកទាំងបីរស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

វត្ថុតាងដកហូតរួមមាន ៖ បៀរចំនួន០២ហ៊ូ, កំរាលចំនួន០២ ចំពោះវត្ថុតាងផ្សេងទៀត សមត្ថកិច្ចបានដុតចោលនៅនឹងកន្លែង ។

ចំពោះអ្នកលេងទាំងបីនាក់ ត្រូវបានសមត្ថកិច្ច នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យានិងធ្វើការអប់រំ បញ្ឈប់ការលេងល្បែងស៊ីសង ៕

...

ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print