ខេត្តសៀមរាប : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (Opening Ceremony of the 54th ASEAN Economic Ministers’ (AEM) Meeting and Related Meetings) ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, ប្រព័ន្ធសន្តិសុខត្រូវបានរឹតបន្តឹងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះបើតាមការបញ្ជាក់ពីលោកស្នងការនគរបាលខេត្តសៀមរាប។
លោកបានបញ្ជាក់ថា, ៖ ប្រព័ន្ធសន្តិសុខក្នុងខេត្តសៀមរាបត្រូវបានរឹតបន្តឹងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃនេះ ។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់ពង្រាយកម្លាំងល្បាត និងឈរជើងការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅខេត្តសៀមរាប ៕
ដោយ : សិលា