គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសផ្តល់កម្ចីនូវអត្រាការប្រាក់ទាប ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដែលរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក៖

ភ្នំពេញ : សមាគមមីក្រូហិរញ្ញវត្ថុ គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើការផ្តល់ឥណទាន នូវអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ។

សូមបញ្ជាក់ថា ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ “អត្រាការប្រាក់ទាប និងដោយភាព អនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។ ការអំពាវនាវ របស់សម្តេច ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ជាតិអប្សរា មករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តដល់សមាជិករបស់សមាគមទាំងអស់ដែលមាន ប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយ ស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅមកភូមិធម្មជាតិ រុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ កាយវិការនេះគឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញ វត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាបេតិកភណ្ឌពិភពលោក និង មនុស្សជាតិ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print