ភ្នំពេញ ៖ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានគណនីFacebook ផ្ទាល់របស់ជនរងគ្រោះ ដែលមានឈ្មោះ Sok Heng បានបង្ហោះ សារទាំងស្រុងថា ហ្អែង សាហាវណាស់ហ្អែង ករណីចោរគាស់ផ្ទះ ផ្ទះលេខ១១ E ភូមិដំណាក់ ១ ក្រុម៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចន្លោះម៉ោងធ្វើសកម្មភាព ៣ៈ៣០ព្រឹក ។
ទ្រព្យសម្បត្តិដែលបាត់ ៖
– macbook pro 2017
– iphone 12 pro max
– ipad pro 2021
– iphone 7 plus 2 គ្រឿង
– ipad mini
– ipad ធម្មតា ១
– Andriod 2 ដូច្នេះបើបងប្អូនហាងលក់គ្រឿងអេឡិចត្រូនិច ប្រទះឃើញសម្ភារៈ ទាំងនេះ ជួយទំនាក់ទំនង មក Account ឈ្មោះSok Heng នេះផ្ទាល់ និង លេខទូរស័ព្ទ 016729220 , 016844197 , 012269864 ។
ជុំវិញករណីនេះ ជនរងគ្រោះក៏បានបញ្ជាក់ទៀតថា គាត់បានដាក់ពាក្យបណ្តឹងរួចហើយ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ សង្ឃឹមថា សមត្ថកិច្ច ជាពិសេសលោកមេប៉ុស្តិ៍ ស្ទឹងមានជ័យ២ ដែលទើបតែឡើងថ្មីនេះ ជួយស្រាវជ្រាវស្វែងរកក្រុមចោរទាំងនេះ យកមកផ្តន្ទាទោសឲ្យខានតែបានផង ៕
ដោយ ៖ ភារ៉ា ដង្កោ