ក្រុមហ៊ុន​អចលនទ្រព្យ​ថៃបង្កើន​តម្លៃផ្ទះសម្បែង៥ភាគរយដោយសារតែតម្លៃដីកើនឡើង​

ចែករំលែក៖

លោក Piya Prayong ប្រធានក្រុមហ៊ុន​អចលនទ្រព្យ​ Pruksa Real Estate បានឱ្យដឹងថា​ ក្រុមហ៊ុនរបស់លោក​កំពុងតែ​បង្កើនតម្លៃ​ផ្ទះសម្បែង​របស់ខ្លួន​ ៥ភាគរយនៅ​ក្នុងឆ្នាំនេះ ដោយសារតែ​តម្លៃដីកើនឡើង។

ក្រុមហ៊ុន​នេះ​​បាន​បង្កើនចំណូល​របស់ខ្លួន​ពី​ ៥២​ពាន់លានបាត​ដល់ ៥៣​ពាន់លាន​បាត ដោយសារតែ​វិធាន​ការជំរុញកំណើន​សេដ្ឋកិច្ច​របស់ប្រទេស​​​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នេះ​។​ វិធាន​ការនេះ​បាន​ផុត​កំណត់កាលពីខែ​មុន​ហើយ​។​​

លោក​បាន​មានប្រសាសន៍បន្ថែមទៀតថា តម្លៃដី​នេះ​បានកើនឡើងពី ២០ ​ទៅ​ ៣០​ភាគរយ​កាលពីឆ្នាំមុន។ តម្លៃបន្ថែមនេះ​ ត្រូវបាន​បន្ធូរបន្ថយ នៅពេលដែល​តម្លៃ​សម្ភារសំណង់​មិន​ទាន់កើនឡើង​ ប៉ុន្តែ​ក្រុមហ៊ុននេះបាន​មើលឃើញ​ពី​តម្រូវការ​នៃការកើនឡើង​ចំពោះ​តម្លៃផ្ទះសម្បែង​។​​​

លោកPiya បានមានប្រសាសន៍ទៀតថា បើទោះបីជាសេដ្ឋកិច្ចរបស់​​ប្រទេសថៃ​មិន​ទាន់ត្រូវបាន​គេរំពឹងថានឹងកើនឡើង​​នៅក្នុងឆ្នាំនេះ​ក៏ដោយ ក៏​ក្រុមហ៊ុននេះបាន​សង្ឃឹមថា តម្រូវការ​ផ្ទះសម្បែង​នៅតែ​កើនឡើង​៨ភាគរយ​ដល់​ ២៨២,១៨ពាន់លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​ក្នុងទីផ្សារ​ផ្ទះសម្បែង​ដែរ​។ តម្រូវការ​ភាគច្រើន​គឺ​ផ្ទះដែល​មាន​តម្លៃ​ទាបជាង ៧​លាន​បាត​។​

លោក Lersuk Chuladesa មន្ត្រីប្រតិបត្តិ​របស់ក្រុមហ៊ុន Pruksa បានមានប្រសាសន៍ថា ក្រុមហ៊ុននេះ​ទទួលបាន​ចំណូល​ជាង ១០,២៨​ លាន​បាត​ និ​ងចំណូល​សុទ្ធ​មាន​ចំនួន ១,២៦​ពាន់លាន​បាត​នៅក្នុងត្រីមាស​ទី​១ ពោលគឺកើនឡើងពី ២៣,៨ ភាគរយដល់ ៤២,១​ភាគរយ​ បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​​​

ការកើនឡើង​នេះគឺដោយសារតែ​​ការកើនឡើង​នៃ​វិធាន​លើកកម្ពស់សេដ្ឋកិច្ច​របស់រដ្ឋាភិបាល​។​ ជាមួយនឹង​វិធានការនេះក្រុមហ៊ុន​នេះ​គ្រោងនឹង​ដាក់ចេញ​នូវគម្រោង​ពី ៥០ ​ទៅ​ ៥៥ ភាគរយ​ពោល​ឈានដល់តម្លៃ ៤០ពាន់លាន​បាត​ អំឡុង​ចុងឆ្នាំនេះ​ បន្ទាប់ពីការ​ដាក់ចេញនូវ​គម្រោងជាង ១០​ដែលមានតម្លៃជាង ៧,៤១​ពាន់លាន​បាត​នៅក្នុងត្រីមាសទី១​នេះ​។​

ខណៈនោះដែរ ក្រុមហ៊ុននេះ​ក៏មាន​ភាពជឿជាក់​ថា ចំណូល​របស់ក្រុមហ៊ុននេះ​នឹង​ឈានដល់​គោល​ដៅ​ថ្មីចំនួន ៥៣​លានបាតផងដែរ។

ក្រុមហ៊ុន Golden Land Property Development ក៏គ្រោងនឹង​ដាក់ចេញ​នូវគម្រោង​ផ្ទះសម្បែង​ចំនួន ១២ គម្រោង​​ ដែលមានតម្លៃ ១៦​ពាន់លាន​បាត​ផងដែរ នៅចុង​ឆ្នាំនេះ ហើយ​ក៏បានដាក់​គោលដៅ​សម្រាប់​ឆ្នាំ​២០១៦ ចំនួន ១០​ពាន់លាន​បាត​ផងដែរ​។​

ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ចំណូល​របស់ខ្លួន​មាន​ចំនួន ២,៤​ពាន់លាន​បាត និង​ចំណូល​សុទ្ធ​មាន​ចំនួន ១៩៨,៤១​លា​ន​បាត​នៅក្នុងត្រីមាសទី១ ពោលគឺកើនឡើង ៤៦ ភាគរយ និង​ ៥៦,៤​ភាគរយបើ​ធៀបរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

សូមបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យ​ភាគច្រើន ដែល​​បាន​ចុះបញ្ជី មាន​កំណើន​ខ្លាំង​នៅក្នុងត្រីមាសទី​១ នៃឆ្នាំនេះ​ដោយសារតែវិធានការ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ​ដែល​បាន​ផុត​កំណត់​កាលពីខែមុននោះ​​៕​

Bangkok, panorama, aerial photo

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print