លោក ឃួង ស្រេង ចូលរួមសូត្រមន្តកាន់បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម តាមប្រពៃណីសាសនា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ៤រោច ខែភទ្របទឆ្នាំខាលចត្វាសក័ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៤កញ្ញា ឆ្នាំ២០២២ ដែលត្រូវនឹង វេនទី៤ និងទី៥ នៃពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ លោក ឃួ ង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រីជាស៊ីណា ឃួង ស្រេង បានអញ្ជើញ ជាអធិបតី ក្នុង ពិធីបុណ្យកាន់បិណ្ឌជាមួយ មន្ត្រីរាជការ ក្រោម ឱវាទ រាជធានីភ្នំពេញ និង ប្រជា ពុទ្ធ បរិសទ្ធ័ទីជិតទីឆ្ងាយ ប្រកបដោយ សទ្ធា ជ្រះថ្លា និងបរិសុទ្ធក្នុង ព្រះពុទ្ធសាសនា ។

     បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជា ប្រពៃណី ប្រព្រឹត្តទៅពីថ្ងៃ១រោដល់ថ្ងៃ១៥ រោច ខែភទ្របទ ត្រូវ នឹង ថ្ងៃទី១១ ដល់ ថ្ងៃទី២៥ ខែកញ្ញា ។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋ អ្នកកាន់ព្រះពុទ្ធសាសនា ទីជិត ទី ឆ្ងាយតែងតែ ធ្វើដំណើរទៅ ជួបជុំគ្នា ជាពិសេស ឪពុកម្តាយ នៅឯស្រុកកំ ណើត ដើម្បី រៀបចំ ម្ហូបអាហារ បាយ សម្ល ចង្ហាន់ យកទៅ ប្រគេន ព្រះសង្ឃ ដែល គង់ នៅតាម ទី អារាមនានា និង បាន ឧទ្ទិសកុសលផលបុណ្យ ដែលបានកើត ឡើងពីកំលាំងសទ្ធាជ្រះថ្លាក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជូនដល់ បុព្វការី ជនមានមាតាបិតាជីដូនជីតាញាតិ ការទាំង ប្រាំពីរសណ្តានដែលបាន បាក់បែកចែកឋានទៅកាន់លោកខាងមុខហើយ នោះ ។

       នាឱកាសនេះដែរយោងប្រសាសន៍ ណែនាំរបស់សម្តេច អគ្គមហាសេនាបតី តេ ជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះ រា ជាណាចក្រកម្ពុជា រដ្ឋបាលរាជធានី ភ្នំពេញ បានបញ្ចេញរថយន្តដឹកអ្នកដំ ណើររយន្ត ក្រុងរបស់សាលារាជធានី ភ្នំពេញចំនួន១៧៥ គ្រឿងចាំដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាស បុណ្យ ភ្ជុំបិណ្ឌនេះ ដោយមិនគិតប្រាក់ ដើម្បីជួយសំរាលការចំណាយរបស់ បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ៕ 

   សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print