លោកឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ផ្ទះ​ថ្មី​ខ្នងទី២១០​ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូន​អតីត​យុទ្ធ​ជន​ពិកា​រនៅឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ​

ចែករំលែក៖

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីបានទៅប្រគល់ ខ្នងផ្ទះទី២១០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិ ពោធិ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ  ។

     លោកឧត្ដមសេនីយ៍ទោ សោម  ស៊ុន បាន បញ្ជាក់ ថា ៖ លោកពលបាលឯក ចាន់ អ៊ត អាយុ៦៥ឆ្នាំបានចូលបម្រើ កងទ័ពនៅឆ្នាំ១៩៩០អង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ហើយបានត្រូវរបួសពិការពេលប្រយុទ្ធ ជាមួយ ខ្មាំងនៅសមរភូមិប្រហូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ ក្នុងអំឡុងឆ្នាំ១៩៩៣ ។  លោក ចាន់ អ៊ត មានភរិយានិងកូនក្នុងបន្ទុកចំនួន៥នាក់  ។ ដោយពុំមានជម្រកស្នាក់នៅសមរម្យនៅលើដីដែលគាត់មាន ព្រោះតែជីវ ភាពលំបាកខ្វះខាត ។  ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត កំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាម រយៈ លោកនាយឧត្ដមសេនីយ៍ គន់  គីម ជូនគាត់ដោយបាន សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត  ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់  ។ 

    នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ  សោម ស៊ុន ក៏បានសំណូមពរដល់ បងប្អូនអតីតយុទ្ធជន និងប្រជាពល រដ្ឋទាំងអស់ សូមរួមគ្នាចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ដើម្បីភាពសុខដុមរមនា របស់យើងទាំងអស់គ្នា និងត្រូវខិតខំប្រកបមុខរបរ រកទទួលទានដោយសុច្ចរិតទៀងត្រង់  ជាមួយនេះដែរត្រូវ ខិតខំថែរក្សាសុខភាពនិងបន្តអនុវត្តវិធានការ ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩  ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។ 

    ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយ របស់ឯកឧត្តម ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ  និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ចាន ឆ្នាំង ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។

    លោកពលបាលឯក ចាន់ អ៊ត ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានសូមគោរពថ្លែងអំណរគុណដ៏ ជ្រាលជ្រៅជាទីបំផុត និងសូមគោរព ជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯក ឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ  រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួប តែនិងពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែនលុះអវសាន្តជីវិត  ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print