ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៣៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២១ករណីទូទាំងប្រទេស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំម្សិលមិញនេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៣នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់មនុស្ស ១៧នាក់ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៦នាក់ ,ប្រើប្រាស់ ៧ករណី ឃាត់មនុស្ស ១០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៧៦,០៩ក្រាម និង៨កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មេីនិង ០,១២ក្រាម ។ កេតាមីន(Ke) ស្មេីនិង ១១,៩៩ក្រាម ។ អ៊ិចស្តាស៊ី(mdma) ស្មេីនិង ៥០,៣១ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៣ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,១៤ក្រាម និងWy ០,១២ក្រាម។
៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។
៥ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។
៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២២ក្រាម។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ១,២៥ក្រាម។
៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។
៩ / ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៤៨ក្រាម, Ke ១១,៩៩ក្រាម និងMDMA ៥០,៣១ក្រាម។
១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧១,២៤ក្រាម ៕ ដោយ៖សហការី