គ្រូបង្វឹកបណ្តោះអាសន្នជម្រើសជាតិវែលបន្តកុងត្រា៤ឆ្នាំនឹងបង្ហាញវត្តមាននៅ World Cup ឆ្នាំនេះ

ចែករំលែក៖

សមាគមបាល់ទាត់នៃប្រទេសវែលបានប្រកាសថា អ្នកចាត់ការបណ្តោះអាសន្នរបស់វែលលោក Rob Page បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំដែលនឹងនាំគាត់ដឹកនាំក្រុមឆ្លងកាត់យុទ្ធនាការជម្រុះ World Cup និងបន្តរហូតដល់ឆ្នាំ២០២៦។

លោក Page មានវ័យ៤៨ឆ្នាំបានចូលកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅក្រុមជម្រើសជាតិវែលបន្ទាប់ពីអតីតគ្រូបង្វឹកលោក Ryan Giggs បានចាកចេញពីក្រុមដោយសារតែការចោទប្រកាន់ពីបទរំលោភបំពាន។ លោកGiggs ដែលបានបដិសេធការចោទប្រកាន់ទាំងអស់ ប្រឈមមុខនឹងការកាត់ទោសឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីគណៈវិនិច្ឆ័យមិនអាចឈានដល់សាលក្រមលើការចោទប្រកាន់កាលពីខែមុន។

លោក Rob Page បានដឹកនាំក្រុមជម្រើសជាតិវែលបានឈានដល់វគ្គ១៦ក្រុមចុងក្រោយនៅ European Championship កាលពីឆ្នាំមុន ខណៈដែលពួកគេក៏បានចូលលេង World Cup ជាលើកដំបូងបន្ទាប់ពីខកខានចាប់តាំងពីឆ្នាំ១៩៥៨មក។

 លោក Page បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមិនមានកិត្តិយសធំជាងការបង្វឹកក្រុមជម្រើសជាតិរបស់អ្នកទេ ហើយខ្ញុំមិនអាចរង់ចាំសម្រាប់ការប្រកួតប្រជែងរយៈពេល៤ឆ្នាំខាងមុខដែលនឹងនាំមកនូវការប្រកួត FIFA World Cup ជាលើកដំបូងរបស់យើងក្នុងរយៈពេល៦៤ឆ្នាំ។ នេះគឺជាពេលវេលាដ៏រំភើបមួយសម្រាប់បាល់ទាត់វែល ហើយខ្ញុំសង្ឃឹមថា យើងអាចធ្វើឱ្យប្រទេសមានមោទនភាពក្នុងខែវិច្ឆិកា និងបន្តភាពជោគជ័យរបស់យើងដោយជម្រុះសម្រាប់ការប្រកួតធំៗបន្ថែមទៀតនាពេលអនាគត

 លោក Page នឹងបង្វែរការចាប់អារម្មណ៍ជាលើកដំបូងរបស់គាត់ទៅការប្រកួត UEFA Nations League របស់វែលនៅចុងខែនេះ។ ក្រុមវែលដែលជាក្រុមបាតតារាង League A4 ប៉ះបែលហ្ស៊ិកនៅទីក្រុងប្រ៊ុចសែល (ថ្ងៃទី២២ ខែកញ្ញា) និងប៉ូឡូញនៅទីក្រុងCardiff (ថ្ងៃទី២៥ ខែកញ្ញា) ក្នុងការប្រកួតចុងក្រោយពីរពូលរបស់ពួកគេ។

 គួរបញ្ជាក់ថា ក្រុមវែលស្ថិតក្នុងពូល B ជាមួយអង់គ្លេស អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៃការប្រកួត World Cup ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅកាតាពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print