អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ពិភពលោកមិនដែលស្ថិតនៅក្នុងដំណាក់កាលល្អដូចជាពេលនេះឡើយ ក្នុងការបញ្ចប់ជំងឺរាតត្បាតកូវីដ ១៩ ។
តាមសារព័ត៌មាន Straits Times បានផ្សាយថា នេះជាការលើកឡើងរបស់អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus ពីពីវិបត្តិសុខាភីបាលដែលអូសបន្លាយជាច្រើនឆ្នាំកន្លងមក សម្លាប់មនុស្សជាង ៦លាននាក់ ។
អគ្គនាយកអង្គការសុខភាពពិភពលោកTedros Adhanom Ghebreye បានឲ្យដឹងថា «យើងមិនទាន់អាចបញ្ចប់ជំងឺរាតត្បាតនៅឡើយទេ ប៉ុន្តែវាមិននៅឆ្ងាយទៀតឡើយ ហើយពិភពលោកចាំបាច់ត្រូវតែ ក្តាប់យកឱកាសដើម្បីបញ្ចប់ការឆ្លងកូវីដ១៩។
មន្ត្រីសុខាភិបាលជាន់ខ្ពស់របសអង្គការសុខភាពពិភពលោក បានលើកឡើងថា «កីឡាម៉ារ៉ាតុងមិនបង្អង់់ក្នុងនោះឡើយពេលមើលឃើញគោលដៅនៅខាងមុខ។ យើងក៏ដូច្នេះដែរពេលឃើញគោលដៅចុងក្រោយនៃជ័យជម្នះ យើងនឹងមិនបង្អងនោះឡើយ»។
បច្ចុប្បន្នអាមេរិកនៅមានករណីឆ្លងកូវីដ១៩ នៅខ្ពស់ដដែល ដោយ
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៥៥,៣៩៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៧,៣៤០,០១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧៧,៤៧៧នាក់ និងជាសះស្បើយឡើងវិញសរុប ៩៣.៥៧លាននាក់។
សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
រូបថត : toquoc.vn