ភ្នំពេញ : ព័ត៌មានបឋម ! ករណីលោកវរសេនីយ៍ត្រី យឿន វ៉ាន់ដេត ដែលជាជនសង្ស័យបាញ់សម្លាប់សង្សារខ្លួនឯង ជានិស្សិតពេទ្យ ហើយបានរត់គេចខ្លួនអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនោះ ពេលនេះសមត្ថកិច្ចថៃចាប់ខ្លួនបានហើយ និងកំពុងរៀបចំបញ្ជូនមកកម្ពុជា។ នេះបើយោងតាមប្រភពខ្លះបានបញ្ជាក់នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ។
ទោះបីជាមានប្រភពបែបនេះក៏ដោយ ក៏អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនទាន់ទទួលបានព័ត៌មានច្បាស់ការណ៍នៅឡើយទេ ថាតើសមត្ថកិច្ចនៃប្រទេសថៃបានសហការជាមួយនឹងសមត្ថកិច្ចនៃប្រទេសកម្ពុជាដើម្បីចាប់ខ្លួនជនសង្ស័យជាឃាតកយកមកផ្តន្ទាទោសនៅប្រទេសកម្ពុជាពិតដែរឬទេ។
ចំពោះព័ត៌មានលម្អិត អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នឹងជម្រាបជូននៅពេលក្រោយ ប្រសិនបើសមត្ថកិច្ចបានបញ្ជាក់អំពីបញ្ហានេះ។
សូមបញ្ជាក់ថា ក្រោយបាញ់សម្លាប់សង្សាររួច ឃាតកបានបង្ហោះ facebook ថា មួយជាតិនេះបងខុសធ្ងន់ណាស់ សូម្បីតែមនុស្សខ្ញុំស្រលាញ់ក៏ថែរក្សាមិនបាន បើជីវិតបងនៅបងនឹងខំធ្វើ បុណ្យឧទ្ទិសកុសលជូនអូន បើមានជាតិក្រោយពិត បងព្រមតាមអូនគ្រប់យ៉ាង សន្យាឈប់រករឿងច្រើន ឈប់ង៉ក់ងតាមអូនគ្រប់យ៉ាង កំហុកបងធ្ងន់ណាស់ ដោយអត់ឱនមិនបាន
សូមជូនពរអូនទៅកាន់សុគតិភព ប្រពន្ធសម្លាញ់ (ជុន ឌីណា) ៕
ដោយ : សិលា