លោករដ្ឋមន្ត្រីលឹម គានហោ ចុះពិនិត្យ​ពីស្ថានភាពបង្កបង្កើន​ផល​របស់ប្រជាកសិករ​ជុំវិញបឹងទន្លេសាប

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីដំណើរបេសកកម្ម​ចុះវាយតម្លៃ​ការបង្កបង្កើនផល​របស់ប្រជាកសិករ​តាមបណ្តាខេត្ត និងជុំវិញបឹងទន្លេសាបនៅ​តំបន់​ខ្ពង់រាប និងភាគខាងជើងបឹងទន្លេ​សាប​កាលពីសប្តាហ៍មុនកន្លង​ទៅ​នេះ លោកលឹម គានហោ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម​បាន​អញ្ជើញចុះដំណើរបេសកកម្មបន្តទៀត​នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ទៅកាន់ភាគនិរតី និងបែកខាងកើតបឹងទន្លេសាប។

លោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួង​ធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា តាមការបញ្ជាក់​ឲ្យដឹងពីលោករដ្ឋមន្ត្រីក្នុងការចុះវាយតម្លៃជាក់ស្តែងនេះពិនិត្យឃើញថា បើទោះជាបរិមាណទឹកភ្លៀង​មានការធ្លាក់តិចតួច ប៉ុន្តែការប៉ាន់​ប្រមាណទៅលើ​ការបង្កបង្កើនផលរបស់ប្រជាកសិករនៅតាមបណ្តា​ខេត្ត ជុំវិញបឹងទន្លេសាប និងភាគនិរតី បើទោះជា​ជួបបញ្ហាដ៏បន្តិច​បន្តួចក៏ដោយ ប៉ុន្តែមិនមានផលប៉ះពាល់ណាធ្ងន់ទៅលើការបង្កបង្កើន​ផលរបស់​ប្រជាកសិករឡើយ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ប្រជាកសិករស្ទើរតែក្របខ័ណ្ឌទូទាំងប្រទេស បច្ចុប្បន្នហាក់បីដូចជា​បោះបង់ចោលទៅលើការបង្កបង្កើនផលលក្ខណៈការស្ទូង ពួកគាត់​បានចាប់ផ្តើម​ធ្វើស្រែ​ពង្រោះ ដោយសារសមាជិកក្នុងក្រុមគ្រួសារ​របស់គាត់ខ្វះកម្លាំងពលកម្ម គឺមួយចំនួនត្រូវបានទៅបំពេញការងារ​នៅតាមបណ្តារោងចក្រ​រាជធានីភ្នំពេញ សហគ្រាសនេះជាដើម។

លោកចាន់ យុត្ថា បានបន្តថា ក្នុងដំណើរបេសកកម្មរយៈពេល​ប៉ុន្មាន​ថ្ងៃ​របស់លោករដ្ឋមន្ត្រី​ចុះពិនិត្យការបង្កបង្កើនផល​របស់ប្រជាកសិករ ពិតជាបានមើលឃើញ​យ៉ាងពិតប្រាកដ​ទៅលើទិន្នន័យស្រូវផលដំណាំ គ្រប់ទិសទីនៅក្នុងក្របខ័ណ្ឌទូទាំង​ប្រទេសមានការរីកចម្រើនទូទាំងប្រទេសនោះ ៕

20150726-095849.jpg

20150726-100001.jpg

20150726-100108.jpg

20150726-100219.jpg

...

20150726-100317.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print