ក្រុមការងារមន្ទីរធនធានទឹកខេត្តពោធិសាត់នៅតែបន្តអន្តរាគមន៍សង្រ្គោះស្រូវវស្សាជូនប្រជាកសិករ

ចែករំលែក៖

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិសាត់បានឲ្យដឹងថា នៅដើមរដូវវស្សានេះ មន្ទីរបានអន្តរាគមបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋបានប្រមាណ 4.000 ហត ហើយ ។ ស្រូវដែលបានសង្គ្រោះទាំងនោះ ឥឡូវបងប្អូនចាប់ផ្តើមច្រូតកាត់បណ្តើរៗហើយដែរ ។ បច្ចុប្បន្ននេះ មន្ទីរបាន និងកំពុងបន្តអន្តរាគមនៅទីតាំងចំនួន 3 កន្លែងទៀតនៅស្រុកបាកាន ក្រុងពោធិសាត់ និងស្រុកភ្ំក្រវាញ ។ លោក កែវ វ័យ បញ្ជាក់ថា នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ គឺជាតំបន់មួយដែលប្រឈមនឹងការខ្វះខាតទឹកជាប្រចាំ មិនថាឆ្នាំណាជាឆ្នាំណាទេ ដោយមើលឃើញបញ្ហានេះ នៅឆ្នាំ 2005 សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវស្ថានីយបូមទឹក មួយកន្លែង ។ ចាប់ពីពេលមានស្ថានីយនេះរួចមក ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ 1.200 ហត នៅតំបន់នេះមិនដែលខូចខាតដូចពេលមុនទេ ។ នៅក្នុឆ្នាំនេះទៀតសោត បើទោះបីជាទឹកភ្លៀងបានធ្លាក់ចុះតិចក្តី ក៏តំបន់នោះនៅតែបង្កបង្កើនផលបានធម្មតា ស្ថានីយនេះកំពុងដំណើរការសង្គ្រោះស្រូវដែលនៅសល់ប្រមាណ 100 ហត ទៀត ។

20150726-132100.jpg

20150726-132108.jpg

...

20150726-132112.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print