លោកម៉ក់ ជីតូអញ្ចើញសំណេះសំណាលជាមួយក្រុមកីឡាកនៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល:នៅព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៥នលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នឹងជាប្រធានគណៈពង្រឹងមូលដ្ធានឃុំគគីរ ស្រុកកៀនស្វាយ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយប្អូនៗក្រុមកីឡាកបាល់ទាត់របស់ឃុំគគីរ ស្រុកកៀនស្វាយចំនួន១៤៩នាក់ដោយមានការចូលរួមពីលោកឃុំគគីរនិងលោកមេភូមិផងដែរ។
ក្នុងឱកាសពិធីសំណេះសំណាលនោះ លោកម៉ក់ជីតូបានមានប្រសាសន៍ថា:ការបង្កើតអោយមានក្រុមកីឡាកនាពេលនេះគឺដើម្បីសុខភាពរបស់យើងគ្រប់ៗគ្នាហើយជាការទំនាក់ទំនងដ៍ល្អរវាងគ្នានិងគ្នាផងដែរ។
លោកប្រធានគណ:ពង្រឹងមូលដ្ឋានបានបន្តថា:កីឡាមានសារៈសំខាន់ណាស់បើយើងបានទៅលេងនៅក្រៅប្រទេសហើយឈ្នះប្រទេសជាតិល្បីឈ្មោះនៅពេលយើងបានលើកទង់ជាតិកម្ពុជារបស់យើង។
លោកម៉ក់ជីតូបានធ្វើការផ្តាំផ្ញើរថា: សូមប្អូនៗនិងក្មួយៗត្រូវដើរជៀសវាងអោយឆ្ងាយពីគ្រឿងញៀននិងក្រុមបងធំបងតូចហើយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នានៅពេលធ្វើដំណើរជីះម៉ូតូ។
លោកបានជុំរុញដល់សមត្ថកិច្ចបន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ក្រោយមកក្រុមកីឡាកបាល់ទាត់ចំនួន១៤៩នាក់បានទទួលថវិកាក្នុងម្នាក់ៗ១មុឺនរៀល។

20150726-135019.jpg

20150726-135024.jpg

...

20150726-135028.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print