ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ គណៈកម្មការផ្សារអូរឬស្សី និងជាក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខព្រមទាំងបានប្រគល់សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរឬស្សីទី២ មានការចូលរួមពីលោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឬស្សីទី២ នៅក្នុងឱកាសនោះបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពន្យល់ពីសារៈសំខាន់នៃសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ព្រមទាំងឯកសារមួយចំនួនដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើងត្រូវមាន និងត្រូវបានផ្តល់សេវាតម្រូវការជូន និងបានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរឬស្សីទី២ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬមានហើយខុសអក្ខរាវិរុទ្ធ ថ្ងៃខែឆ្នាំជាដើម និងធ្វើយូរហើយមិនទាន់បានឆាប់រួសរាន់មកទំនាក់ទំនងជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឬស្សីទី២ ជាបន្ទាន់ដោយរាល់ការបង់សេវាការធ្វើអត្តសញ្ញាណប័ណ្ណខាងលើគឺក្រុមការងារនឹងជួយបង់ជូនទាំងអស់តាមច្បាប់កំណត់ ដើម្បីជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើង ៕
ដោយ៖ សដារ៉ា