ព្រែកសំរោង នៅស្រុកកោះធំ ខេត្តកណ្តាល ដំណើរការស្តារបានប្រមាណ៧០%ហើយ គ្រោងនឹងបញ្ចប់នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០១៦ខាងមុខ

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រែកសំរោង ស្ថិតក្នុងឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅ ។

មកដល់ពេលនេះ ដំណើរការស្តារឡើងវិញព្រែកសំរោង ប្រវែង ៣.៦០០ ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការមួយចំនួនទៀត សម្រេចលទ្ធផលបានប្រមាណ ៧០ ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងដើមខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ ។

ក្រោយពេលស្តាររួច ព្រែកសំរោង នឹងដើរតួនាទីនាំទឹក និងដីល្បប់ពីទន្លេបាសាក់ ទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ១៣៧ ហិកតា ។ ទន្ទឹមនឹងនោះ ភ្លឺអមសងខាងព្រែក សរុបប្រវែង ៣.៨០០ ម៉ែត្រ ដែលក្រសួងបាន និងកំពុងស្ថាបនាដោយក្រាលកំទេចថ្ម នឹងក្លាយទៅជាផ្លូវលំជនបទដ៏ប្រសើរ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋតំបន់នោះផងដែរ ៕

13254075_478597985665446_485300807289471938_n

13177574_478597995665445_1677453300184822054_n

13255921_478598002332111_8819030742200566904_n

13239103_478598012332110_7282033835740996008_n

13239914_478598022332109_532135914143138936_n

13177802_478598032332108_1579046912056039617_n

13238928_478598075665437_4836158528135943973_n

13237632_478598095665435_6010050642011494327_n

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print