មនុស្សស្លាប់៥៩នាក់និងរបួសធ្ងន់៥០នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែក្នុងឆ្នាំ២០២២

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈមនុស្សប្រុស ស្រីបានស្លាប់៥៩នាក់និងរងរបួសធ្ងន់៥០នាក់កើតឡើង៧៣ករណីរយៈពេល៩ខែក្នុងឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានបង្ហាញក្នុងពិធីវេទិការសប្តាហ៍នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នៅមន្ទីសាធារណៈការណ៍និងដឹកជញ្ជូន ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យលើកឡើងថា៖ វេទិការសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣នៅខេត្តបន្ទាយមានជ័យនេះជាជំនួយស្មារតី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវសាធារណៈ។

លោកបានបញ្ជាក់ថា៖ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំពោះអ្នកជិះកង់ និងស្មើជើង ត្រូវដើរជិះអៀបកៀនខាងស្តាំបំផុត អ្នកបើកបរម៉ូតូចាប់ពីអាយុ១៥ឆ្នាំឡើងត្រូវមានភ្ជាប់នឹងខ្លួនមានអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន រឺលិខិតបញ្ជាក់អត្តសញ្ញាណមានតំលៃស្មើនិងប័ណ្ណបើកបរប្រភេទ(ក)ម៉ូតូកងបីនិងរ៉ឺម៉កត្រូវភ្ជាប់ប័ណ្ណបើកបរប្រភេទ(ក)និងម៉ូតូត្រូវមានពាក់ផ្លាក់លេខត្រឹមត្រូវ កញ្ចក់មើលក្រោយ កង់ល្អ ភ្លើងពន្លឺច្បាស់ល្អ ពេលបើកបរមានពួកសុវត្ថិភាពនិងបើកបររថយន្តមានប័ណ្ណសម្គាល់រថយន្ត ពាក់ផ្លាក់លេខត្រឹមត្រូវ ប័ណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេសលិខិតធ្វើអាជីវកម្ម រាល់ឯកសារខាងលើត្រូវយកមកតាមជាប់និច្ច។

ថ្លែងក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖យោងតាមរបាយការណ៍គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ រយៈពេល៩ខែដើមឆ្នាំ២០២២នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៧៣ករណីបណ្តាលស្លាប់ចំនួន៥៩នាក់បើប្រៀបធៀបរយៈពេល៩ខែឆ្នាំ២០២១ស្លាប់កើនឡើងចំនួន១១នាក់ និងរបួសធ្ងន់៦៩ករណីមានមនុស្សរបួសធ្ងន់៥០នាក់ប្រៀបធៀបឆ្នាំ២០២១កើនឡើងអ្នករបួសធ្ងន់១២នាក់។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវទាំងបើកបរម៉ូតូ ម៉ូតូកងបី រថយន្តតូចធំត្រូវចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ទាំងអស់គ្នាការពារសុវត្ថិភាពខ្លួនឯងនិងអ្នកដ៍ទៃនៅពេលធ្វើដំណើរតាមផ្លូវនៅពេលដែលប្រទេសកម្ពុជាកំពុងទទួលបានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនវស័យផ្លូវថ្នល់ប្រភេទផ្លូវបួនកន្លងនិងផ្លូវល្បឿនលឿនការពារគ្រោះថ្នាក់ចរាចរណ៍កើងឡើង ។ជាមួយគ្នានោះដែរ លោក លី សារី ក៏បានជម្រុញដល់មន្ត្រីជំនាញ ត្រូវត្រួតពិនិត្យឲ្យបានតឹងរឹងបំផុតចំពោះរថយន្តដឹកដី ដែលធ្វើចរាចរណ៍ដឹកដីលើផ្លូវសារធារណៈ មិនគ្របឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់មន្ត្រីជំនាញកន្លងមក ត្រូវតែចាត់វិធានការរដ្ឋបាល ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print