ស្រុកអូជ្រៅ៖ បុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ប្រហាបណ្ដាលឧ្យស្លាប់នៅនឹងកន្លែងកើតហេតុបន្ទាប់ពីបុរសខាងលើស៊ីឈ្នួលកាប់ឫស្សីឧ្យគេ។
ហេតុការនេះកើតឡើងកាលពីរម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ចំណុចក្នុងភូមិជ្រៃ ឃុំចង្ហារ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
បុរសរងគ្រោះមានឈ្មោះ តាប្លង អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ។តាមការនិយាយរៀបរាប់របស់ក្រុមគ្រួសារឲ្យដឹងថា មុនកើតហេតុរបស់វ័យចំណាស់ខាងលើនេះបានទៅស៊ីឈ្នួលកាប់ឫស្សីឲ្យយអ្នកភូមិចំនួន២គុម្ពដោយម៉ៅកាប់ក្នុងតម្លៃគិតជាទឹកប្រាក់១៥ម៉ីនរៀល ហើយមានគ្នាពីនាក់។ ចំណែកបុរសម្នាក់ទៀតនៅឆ្ងាយមិនមានរងរបួសឡើយ។
ប្រភពបញ្ជាក់ថា មុនពេលកាប់ឫស្សីមេឃក៏ខ្មៅរកភ្លៀងមានផ្គររន្ទះ ក្រោយពីគាត់បានកាប់ឫស្សីមេឃចាប់ផ្ដើមភ្លៀងផ្គររន្ទះ មួយសន្ទុះក៏ឃើញមានរន្ទះលាន់ខ្លាំងស្រាប់តែឃើញបុរសខាងលើស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ដោយសារតែជីវភាពទីទាល់ក្រមិនមានមុខរបពិតប្រាកដ ម្យ៉ាងទៀតកូនចៅចាក់ចោលទៅស៊ីឈ្នួលជាកម្មករនៅស្រុកថៃ រស់នៅពីនាក់ប្រពន្ធគាត់ ហើយគាត់តែងតែស៊ីឈ្នួលអ្នកស្រុកកាប់ឫស្សី ឬប្រកប់របរផ្សេងៗតាមអ្នកស្រុកដែលរកជួលគាត់ទៅដើម្បីចិញ្ចឹមជីវិត។
ក្រោយកើតហេតុសមត្ថកិច្ចស្រុកអូរជ្រៅចុះធ្វើកំណត់ហេតុ និងពិនិត្យលើសពរងគ្រោះមិនមានអ្វីគួរឲ្យកត់សម្គាល់ថាជាអំពើឃាត្តកម្មឡើយ សពខាងលើនេះពិតជាស្លាប់ដោយសារន្ទះបាញ់ពិតមែន។ ក្រោយពីពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សពរងគ្រោះឧ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វណ្ណា