កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល២ថ្ងៃ (១៧-១៨ ឧសភា) ក្រោមអធិបតីភាពអគ្គលេខាធិការរងទី២ 

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី ឧត្ដមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃស្នងការនគរបាលជាតិ និង លោក គង់ សុវណ្ណ តំណាងអង្គការ IARD ប្រចាំប្រទេសកម្ពុជា គ្រូបណ្តុះបណ្តាលមកពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង មន្ត្រីទីស្នាក់ការកណ្តាល និងលោកនាយក-នាយិកា មន្រ្តី ទីប្រឹក្សាយុវជន យុវជន និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រះសីហនុ និងខេត្តព្រៃវែង សរុបចំនួន២៥នាក់ ។

គ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ( ១៧-១៨ ឧសភា ២០១៦ ) នៅសាលប្រជុំនៃភោជនីយ៍ដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្នុងគោលបំណងសំខាន់
៣គឺ ៖
១- អ្នកចូលរួមទទួលបានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។
២- អ្នកចូលរួមទទួលបានចំណេះដឹងអំពីវិធីសាស្ត្រសម្របសម្រួល និងផ្សព្វផ្សាយតាមសាលារៀន និងសហគមន៍ ។
៣- ក្រោយពីបញ្ចប់វគ្គ អ្នកចូលរួមអាចយកចំណេះដឹងទៅអប់រំ និងផ្សព្វផ្សាយនៅតាមសាលារៀន និងសហគមន៍គោលដៅនីមួយៗ ៕

13239134_999462196775902_6194467718772277153_n

a5f9eccd-4088-4917-a3d4-a495ec6b2072

13263718_999462200109235_8129862680125676276_n

13239949_999462240109231_6328240071975557227_n

1f4aebcf-4740-46b1-8eff-fbc6f5b2e8ae

015a7428-5c22-4410-9ffc-b5dbdef9fedb

f8b95d03-1883-4fd3-9140-b59f09e4b5a9

740d3432-f846-45d6-90f1-defa63064e2c

13260049_999462250109230_7277245858957910865_n

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print